ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ​(TYDA) ប្រគល់​ម៉ាស​ចំនួន​១០​ម៉ឺន ជូន បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​ដើម្បី​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ ដែល​មាន​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជច​ន្ទ មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ​បាន​ចាត់​ឲ្យ​ក្រុមការងារ​ប្រគល់​ម៉ាស​ចំនួន​១០​ម៉ឺន​ម៉ាស់​ជូន​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ដើម្បី​ប្រើប្រាស់​នៅក្នុង​ក្រប ខណ្ឌ​កងទ័ព​ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ។

ឧត្តមសេនីយ៍ទោ កៅ វណ្ណា​រ៉េត នាយសេនាធិការ​រង នាយការិយាល័យ​សុខាភិបាល កងទ័ពជើងគោក​តំណាង​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ​ដែល​បាន​ឧបត្ថម្ភ​ម៉ាស​ចំនួន ១០​ម៉ឺន​ម៉ាស​ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាកា​រទប់ ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

ពិធី​ប្រគល់ និង​ទទួល​ម៉ាស​នេះ បាន​ធ្វើ​នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ក្រោម​វត្តមាន ឧត្តមសេនីយ៍ទោ កៅ វណ្ណា​រ៉េត និង​លោក​ទ​ន្ទ​បណ្ឌិត​ហោ អូន តំណាង​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (TYDA) បាន​ធ្វើ​ពិធី​ប្រគល់​- ទទួល​នៅ​រសៀល​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២០​។​
​ជាមួយគ្នានេះ​ដែរ​ដើម្បី​ចូលរួម​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្រុមគ្រូពេទ្យ​សម្ដេច​តេជោ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ បាន​ចុះ​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​បឹង​ឈូក​សហគមន៍​បឹង​ឈូក និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្នង​ផ្ទះ​នៅក្នុង​ទឹកដី​ខណ្ឌ​ច្បារអំពៅ​និង​ខណ្ឌ​មានជ័យ​។​

​គួរ​រំលឹក​ផងដែរ​ថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ចូល រួម​ការពារ​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​ការធ្វើ​ចត្តា​ឡី​ស័ក និង​ចូលរួម​អនុវត្ត​នូវ​វិធានការ​វិធាន​របស់ ក្រសួង​សុខាភិបាល ឲ្យបាន​មាត់ចត់​និង​ត្រឹមត្រូវ​។​

Filed in: ព័ត៌មានជាតិ