ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

បិទ​អាជីវកម្ម អញ្ជើញ​ម្ចាស់​ហាង និង ប្រមូល​សំភារៈ​ពាក់ព័ន្ធ យក​មក​រក្សាទុក​នៅ រដ្ឋបាល​ខណ្ឌដូនពេញ ប្រសិនបើ​ល្មើសបទបញ្ជា​ក្នុង​ការអនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ Covid-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នា​ថ្ងៃ​សៅរ៍ ៥ រោច ខែ​មិគសិរ​ ​ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដាក់ចេញ​ជា​ផែនការ​ដល់ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ សង្កាត់​ទាំង​១១ ត្រូវ​បន្ត​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ទី​សប្បាយភាព​នានា ដែល​អាជ្ញាធរ​ខណ្ឌ បាន​ចុះ​អប់រំ​ណែនាំ​អោយ​បិទ​ជា​បណ្ដោះអាសន្ន ក្នុងកំឡុងពេល អនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ Covid-១៩ ក្នុង​ព្រឹត្តិការណ៍​ត្តិ​សហគមន៍ ២៨​វិច្ឆិកា ។​

​ក្នុង​ករណី​ម្ចាស់​អាជីវកម្ម នៅតែ​បន្ត​លួចលាក់​ប្រកប​អាជីវកម្ម នោះ​រដ្ឋបាល​ខណ្ឌដូនពេញ និង ចាត់វិធានការ បិទ​អាជីវកម្ម​ជា​ស្ថាពរ ដោយ​អញ្ជើញ​ម្ចាស់​អាជីវកម្ម​មក​ធ្វើការ​អប់រំ​ណែនាំ​នៅ​រដ្ឋបាល​ខណ្ឌដូនពេញ និង ធ្វើការ​ដក់ហូត​សម្ភារៈ ពាក់ព័ន្ធ​យក​មក​រក្សាទុក​នៅ​រដ្ឋ​បាល​ខណ្ឌ ដោយ​ពុំ​ដោះស្រាយ​ជូន​វិញ​ឡើយ ។​

​ទទឹម​គ្នា​នេះ រដ្ឋបាល​ខណ្ឌដូនពេញ សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រក្សា​សភាព​ហ្នឹង​នរ​ចូលរួម​សហការ និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ (​ពាក់​ម៉ាស លាងដៃ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​) បើ​មិន​មាន​ការចាំបាច់ សូម​នៅក្នុង​ផ្ទះ មើល​ការ​ឃុំគ្រង​កូនចៅ​សមាជិកគ្រួសារ​ខ្លួន​ឲ្យបាន​ល្អ និង​មិនត្រូវ​មាន​ការជួបជុំ​គ្នា​ច្រើន​កុះករ (​លើសពី ២០​នាក់​) នោះឡើយ​។ ប្រសិនបើ​មាន​បញ្ហា​សុខភាព ឬ​សង្ស័យ​ ​ករណី​ជំងឺ កូវី​ដ​-១៩ សូម​ហៅ​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទូរស័ព្ទ​លេខ​៖ ០១២ ៨២៥ ៤២៨ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

Filed in: ព័ត៌មានជាតិ