ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អភិបាល​ខណ្ឌ​ឫស្សីកែវ ដឹកនាំ​កម្លាំង​បង្ក្រាប​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ ឃាត់ខ្លួន​អ្នកមើលការខុសត្រូវ និង​អ្នកលេង​៧​នាក់ ដកហូត​កុំព្យូទ័រ​១៤​គ្រឿង នៅ​ខណ្ឌ​ឬ​ស្សី​កែវ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌប្ញស្សីកែវ ក្រោម​ការដឹកនាំ​ដោយ​លោក ជា ពិសី អភិបាលខណ្ឌ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ទៅ​លោក នុត សា​វី ប្រធាន​សណ្ដាប់ធ្នាប់​ខណ្ឌ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ល្បែងស៉ីសង​ខុសច្បាប់ (​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​) ១​កន្លែង ហើយ​ឈានដល់​ការឃាត់ខ្លួន​អ្នកមើលការខុសត្រូវ និង​អ្នកលេង ចំនួន​៧​នាក់ និង​ដកហូត​វត្ថុតាង​កុំព្យូទ័ ចំនួន​១៤​គ្រឿង​។​

​ការបង្ក្រាប​ល្បែងស៉ីសង​ខុសច្បាប់ (​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​) ហើយ​ឈានដល់​ការឃាត់ខ្លួន​អ្នកមើលការខុសត្រូវ និង​អ្នកលេង ចំនួន​៧​នាក់ និង​ដកហូត​វត្ថុតាង​កុំព្យូទ័ ចំនួន​១៤​គ្រឿង​នេះ គឺ​បាន​បើក​ប្រតិបត្តិការ​ឡើង ក្រោយពី​ទទួលបាន​សេចក្ដី​រាយ​ការ​ជា​បន្តបន្ទាប់ ពី​ប្រជាពលរដ្ឋ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៧៩​អា ក្រុមទី​១៧ ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌប្ញស្សីកែវ នា​ព្រឹក​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​។​

​យ៉ាងណាក៏ដោយ បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់លោក នុត សា​វី ប្រធាន​សណ្ដាប់ធ្នាប់​ខណ្ឌ ចំពោះ​វត្ថុតាង​កុំព្យូទ័រ ចំនួន​១៤​គ្រឿង ដែល​បាន​ដកហូត​ជា​វត្ថុតាង​, អ្នកមើលការខុសត្រូវ​ទីតាំង និង​អ្នកលេង​សរុប​៧​នាក់ ដែល​បាន​ឃាត់ខ្លួន ត្រូវបាន​បញ្ជូន​ទាំង​អស់​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​បន្ត​និតិ​វិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ