ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​៖​យកចិត្តទុកដាក់​នឹង​ដោះស្រាយ​ពី​បញ្ហា​ក្មេង​ទំនើ​ង​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​ន​នគរបាល​ខេត្ត ក្នុង​ការបង្ក្រាប​រាល់​ស​កម្ម​ភាព​ក្មេង​ទំនើ​ង នៅ​ថ្ងៃ​សៅរ៍ ៥​រោច ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោក​ឧត្ដមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បានបង្ហាញ​ដល់​អធិការ​ទាំង ០៩​ក្រុង​-​ស្រុក អោយ​យកចិត្តទុកដាក់​នឹង​ដោះស្រាយ​ពី​បញ្ហា​ក្មេង​ទំនើង​ដូចជា​៖ បង្ហោះ​ម៉ូតូ​, ម៉ូតូ​ដាក់​ស៊ី​ម៉ាំង​កែច្នៃ (​ស៊ី​ម៉ាំង​ប្រែ​ន​), វាយតប​គ្នា .​ល​.​។​

​ជាក់ស្ដែង លោក​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក បង្ក្រាប​បាន​ករណី​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដាក់​ស៊ី​ម៉ាំង​កែច្នៃ (​ស៊ី​ម៉ាំង​ប្រែ​ន​) ហើយ​បាន​ឃាត់​យក​មក​ប៉ុស្តិ៍​ដើម្បី​ដក​ហូត​បំពង់​ស៊ី​ម៉ាំង​កែច្នៃ​រក្សាទុក និង​ប្ដូរ​ដាក់​ស៊ីម៉ាំង​ធម្មតា​វិញ ហើយ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ បញ្ឈប់​ឱ្យប្រើ​បំពង់​ស៊ី​ម៉ាំង​កែច្នៃ (​ស៊ី​ម៉ាំង​ប្រែ​ន​) ទៀត រួច​បាន​ទំនាក់ទំនង​ទៅ អាណាព្យាបាល មក​ធ្វើ​ការធានា​ដើម្បី​យក​ត្រឡប់ទៅផ្ទះ​វិញ ។​

​ជាមួយគ្នា​នោះ លោក​ឧត្ដមសេនីយ៍ត្រី នូ ជី​វ័ន្ត ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​បន្ទាយមានជ័យ​ទាំងអស់ សូមមេត្តា​ជួយ​សហការណ៍ និង​ផ្តល់​ព័ត៌មាន​មក​កម្លាំង​សមត្ថកិច្ច​ផង ប្រសិន​បើ​បងប្អូន​ដឹងថា​មាន​ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់ ឬ​ចែកចាយ​នូវ​សា​ធាតុ​ញៀន និង​បទល្មើស​ផ្សេងៗ​ដើម្បីឲ្យ​កម្លាំង​របស់​លោក​ចុះ​ទៅ​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​ផងដែរ​។​
​ជាពិសេស​នោះ​សូម​បងប្អូន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការការពារ​ប្រឆាំង​ជំងឺ​កូវី​ដ​.១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕​សូម​អរគុណ​!

Filed in: ព័ត៌មានជាតិ