ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អបអរសាទរ​ខួប​៨​ឆ្នាំ​ឈាន​ចូល​ឆ្នាំ​ទី ៩ នៃ​ការបង្កើត​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី (០២ ធ្នូ ឆ្នាំ​២០១២ ដល់ ០២ ធ្នូ ឆ្នាំ​២០២០)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

គិត​មក​ដល់​ខួប ៨​ឆ្នាំនេះ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​ប្រធាន ហ៊ុន ម៉ា​នី ក្រុមការងារ​គ្រូពេទ្យ​យើង ចុះ​បេសកកម្ម​បាន​ចំនួន ២៦៣​លើក ដែល​មាន​គ្រូពេទ្យ​ចូលរួម​ចំនួន ៤,៣៦៣​នាក់ (​បួន​ពាន់​បី​រយ​ហុកសិប​បីនាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន ២,៥៦៩​នាក់ (​ពីរពាន់​ប្រាំ​រយ​ហុកសិប​ប្រាំបួន​នាក់​) បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​និង​ចែក​ថ្នាំ​ជូន​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន ៥៤០,០៦៧​នាក់​
(​ហាសិប​បួន​ម៉ឺន​សូន្យ​ពាន់​សូន្យ​រយ​ហុកសិប​ប្រាំពីរ​នាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៣៦៣,២០៤​នាក់ (​សាមសិប​ប្រាំមួយ​ម៉ឺន​បី​ពាន់​ពីរ​រយ​បួន​នាក់​) ក្នុង ២០ រាជធានី​-​ខេត្ត ។​

​បេសកកម្ម​ទាំងអស់នេះ​សម្រេច​ទៅ​បាន​ដោយ​រលូន​គឺ​៖​ដោយ​មាន​ការណែនាំ​ចង្អុលបង្ហាញ និង​ការឧបត្ថម្ភ​គាំទ្រ​ជា​មូលដ្ឋាន​គ្រឹះ​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ដោយមាន ឯកឧត្តម លេង ផា​លី ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី និង​មាន​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​បណ្តា​អនុប្រធាន លោកគ្រូ អ្នក​គ្រូពេទ្យ រួមទាំង​ក្រុម​ការងារ​ទាំងអស់​។​

​អរគុណ​សន្តិភាព ដែល​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ការងារ​យើង​បាន​បំពេញ​ការងារ​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​៕

Filed in: ព័ត៌មានជាតិ