ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្ញើ​សារលិខិត​អបអរសាទរ ក្នុងឱកាស​ទិវា​អន្ដរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ៥​ធ្នូ ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ញើ​សារលិខិត​អបអរសាទរ ក្នុងឱកាស​ទិវា​អន្ដរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ៥​ធ្នូ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ស្ម័គ្រចិត្ត​រួមគ្នា យើង​អាច​ធ្វើបាន​»​។​

​ខ្លឹមសារ​លិខិត​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​បាន​ថ្លែងថា «​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ និង​គាំទ្រ​យ៉ាង​មោះមុត ចំពោះ​ប្រធានបទ «​ស្ម័គ្រចិត្ត​រួមគ្នា យើង​អាច​ធ្វើបាន​» ដែល​មាន​គោលបំណង​អំពាវនាវ និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ទូទៅ​នៅលើ​សកលលោក​ចូល​រួម​ដោយ​ស្ម័គ្រចិត្ត ចង​កម្លាំង​សាមគ្គីភាព ចែករំលែក​ក្ដី​ស្រឡាញ់ និង​ស្នាមញញឹម​ក្នុង​កិច្ចសហការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ​ប្រមូលផ្ដុំ​ការឆ្លើយតប​ជារួម និង​ជា​សកល​ពី​សហគមន៍​ជាតិ​-​អន្ដរជាតិ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​មួយចំនួនទៀត​»​។​

​សារលិខិត​នៅ​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ថ្លែងបន្តថា ក្នុង​បរិបទ​កូវី​ដ​-១៩ អ្នកស្ម័គ្រចិត្ត​របស់​ច​ល​នា​អន្ដរជាតិ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ដែលជា​អ្នក​មាន​បទពិសោធន៍​ជ្រៅជ្រះ ក្នុង​ការងារ​គ្រោះមហន្ដរាយ គឺ​ពុំ​បាន​នឿយណាយ​ឡើយ ក្នុង​ការបន្ដ​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការប្រយុទ្ធ​ជំងឺ​កូវី​ដ​-១៩ ពោល​គឺ​អ្នក​ស្ម័គ្រចិត្ត​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ជួយ​ដល់​សហគមន៍ ងាយ​រងគ្រោះ​ទាំងឡាយ ក្នុងការ​ជំនះ​ឱ្យបាន​វិបត្តិ​ភ័យ​នៃ​ជំងឺ​រាតត្បាត ជា​សកល​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​នៅ​គ្រប់​ទីកន្លែង អ្នកស្ម័គ្រចិត្ត​បាននិងកំពុង​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ក្ដី​មេត្តា ករុណា មុទិតា ឧបេក្ខា​និង​ប្រកបដោយ​ក្ដី​ក្លាហាន ដើម្បី​ជំនះបាន​រាល់​ផលប៉ះពាល់​ដល់​ជីវិត​ផ្ទាល់ខ្លួន​ផង ដល់​ក្រុមគ្រួសារ​ផង ដល់​សហគមន៍​ផង​។​

​ជាក់ស្ដែង​នៅ​កម្ពុជា​យើង ទន្ទឹម​នឹង​សេចក្ដីសម្រេច​ជា​យុទ្ធសាស្ដ្រ​របស់ រាជរដ្ឋាភិបាល​រួមជាមួយ​វិធានការ​ជាក់លាក់ និង​ម៉ឹងម៉ាត់​ជា​បន្ដបន្ទាប់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​ក៏ដូចជា ក្នុង​ការឆ្លើយតប​ទឹកជំនន់​ថ្មីៗ​នេះ យើង​បានឃើញ​សន្ទុះ​នៃ​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត នៅក្នុង​គ្រប់​ស្រទាប់​នៃ​កងកម្លាំង​របស់​រដ្ឋបាល​ថ្នាក់ជាតិ​- ថ្នាក់ក្រោម​ជាតិ ប្រជាពលរដ្ឋ សប្បុរសជន វិស័យ​ឯកជន មន្ដ្រីរាជការ ចលនា​យុវជន​។​ល​។ ចង​ជា​កម្លាំង​សាមគ្គីភាព ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​កាន់តែ​រឹងមាំ​ជួយ​សម្រាល​បន្ទុក​ដ៏​ធ្ងន់​របស់​រាជរដ្ឋាភិបាល​។​

​សូម​អាន​ខ្លឹមសារ​ទាំងស្រុង ដែល​មាន​ដូចខាងក្រោម​នេះ​៖

Filed in: ព័ត៌មានជាតិ