ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

រដ្ឋបាល​ខេត្ត​បាត់ដំបង ចេញ​លិខិត​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន ចំពោះ​ការផ្តល់​ថវិកា ៥០​លាន​រៀល ដើម្បី​ចែក​អ្នក​ធ្វើ​ចត្តា​ឡីស័​កនៅ​ក្នុង​ខេត្ត​នេះ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ រដ្ឋបាល​ខេត្ត​បាត់ដំបង នៅ​យប់​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​ចេញ​លិខិត​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំពោះ​ការផ្តល់​ថវិកា ៥០​លាន​រៀល ដើម្បី​ចែក​អ្នក​ធ្វើ​ចត្តា​ឡីស័​កនៅ​ក្នុង​ខេត្ត​នេះ​។

​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា​៖ «​ការឧបត្ថម្ភ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន គឺជា​ការយកចិត្តទុកដាក់​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​ការ​អាណិត​ស្រឡាញ់​ចំពោះ ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង ក្នុង​ការឧបត្ថម្ភ​ជួយ​គាំទ្រ ដល់​ជីវភាព​របស់​នៅ​ប្រចាំថ្ងៃ ដើម្បី​ចូលរួម​យុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ និង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​»​។​

​គួរំលឹកថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​សម្រេច​ទម្លាក់​ថវិកា​ជាង​១​ពាន់​លាន​រៀល ទៅ​កាន់​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស ព្រមទាំង​បាន​កំណត់ សម្រេច​ផ្តល់​ថវិកា​ជួយ​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​សរុប​៣០​ម៉ឺន​រៀល ក្នុង​រយៈពេល​១៥​ថ្ងៃ​នៃ​ការធ្វើ​ចត្តា​ឡី​ស័ក ស្មើ ២​ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ​។ ទឹកប្រាក់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទម្លាក់ ទៅកាន់​សាលា​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស សរុប​ចំនួន ១,១៧០,០០០,០០០​រៀល​៕

Filed in: ព័ត៌មានជាតិ