ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អនុវត្តន៍​តាម​ការណែនាំ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ក្រសួង​សុខាភិបាល ធ្វើការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ការចម្លង​មេ​រោគកូ​វីដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងឲ្យដឹងថា បាន​ឲ្យ​កំលាំង​អាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​ការទប់ស្កាត់ ការរីក​រាលដាល នៃ​ការចម្លង​មេរោគ កូវី​ដ​-១៩ ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​បទបញ្ជា​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​លោក​បញ្ជាក់ទៀតថា មាន​ទីកន្លែង​សម្រាប់​ធ្វើ​ចត្តា​ឡី​ស័ក ផ្ទៃក្នុង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៤​បន្ទប់​កន្លែង​ជា​ប្រចាំ ត្រួតពិនិត្យរ​ការចេញ​ចូល​ក្នុង​អង្គភាព​ទាំង​កងកម្លាំង​អាវុធហត្ថ ទាំង​ភ្ញៀវ​មក​ទំនាក់ទំនង ត្រូវ​អនុវត្តន៍​ការបាញ់​អាល់​កុល ពិនិត្យ​កម្ដៅ ពាក់​ម៉ាស់ និង​ការរក្សា​គម្លាត នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។​

​លោក​បាន​បញ្ជាក់​ឲ្យដឹង​បន្ត​ទៀត​ថា ការទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​-១៩​នេះ វា​មាន​សារសំខាន់​ណាស់ ព្រោះ​ជំងឺ​នេះ​វា​អាច​ឆ្លង​តាម​រូបភាព និង​ស្ថានភាព​ផ្សេងៗ ក្នុងនោះ​មាន​ការតម្រូវ​ឲ្យ​បាញ់​កំដៅ ឃុំខ្លួន លាង​សម្អាត​ដៃ​នឹង​ទឹក ទឹក​សាប៊ូ និង​ទឹក​លាងដៃ HAND Gel ជាដើម ហើយ​ជួប​គ្នា​ត្រូវ​លើក​ដៃ​សំពះ​គ្នា​ឬ​លើក​ដៃ​ជា​សញ្ញា ចៀសវាង​ចាប់ដៃ​ព្រោះ​បារម្ភ​ការចម្លង​មេរោគ​នេះ​។​

​លោក​បន្តថា «​មេ​រោគកូ​វីដ​១៩​នេះ ជា​មេរោគ​ដ៍​កាច​សាហាវ​នៅតែ​បន្ត​វាយលុក​យ៉ាង​ខ្លាំង​លើ​ពិភពលោក​ធ្វើ​មនុស្សជាតិ​កើត​ជំងឺ​នេះ​ស្លាប់ និង​មាន​អ្នកជំងឺ​កើត​រាប់លាន​នាក់​ក្នុង​ពិភពលោក រហូតមកដល់​សព្វថ្ងៃ​នេះ​នៅ​មិនទាន់មាន​ថ្នាំ​អាច​សម្លាប់​មេរោគ​នេះ​បាន​នៅឡើយ ដូច្នេះ​យើង​ទាំងអស់​ត្រូវ​ចូលរួម​បង្ការ​ទប់ស្កាត់​មេរោគ covid19 នេះ​ឲ្យបាន​គ្រប់​គ្នា​ដោយ​មន្ត្រី​ជំនាញ​ក្នុង​ទីបញ្ជាកា​រកង​ជ​អាវុធហត្ថ​បង្រៀន​ដល់​ពួក​អស់លោក ឲ្យ​ចេះ​ប្រើប្រាស់​អាល់កុល​លាងដៃ និង​ឲ្យ​ចេះ​ប្រើ​ម៉ាស​ឲ្យបាន​គ្រប់ៗ​គ្នា​»​។​

​លោក​បាន​បន្ថែម​ឲ្យដឹង​ថា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ដាក់ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​អនុវត្តន៍​តាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​សុខាភិបាល ដោយ​ជំរុញ​
​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ត្រូវ​រួមគ្នា​ចុះ​ផ្សព្វផ្សាយ​បង្ការ និង​ទប់ស្កាត់​ជំងឺ COVID-19​នេះ​ទាំងអស់គ្នា​។​

​ក្នុងនោះ​លោក​បាន​ជំរុញ​ដល់​លោកតា លោកយាយ អ៊ំ​ពូ​មីង និង​បងប្អូន​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត និង​បង្កបង្កើត​ផល​ដាំ​ដំណាំ​ឲ្យបាន​កាន់​ច្រើន ដើម្បី​បង្កើន​ជីវភាព​បានធូ​ធាជា​ង​មុន ជា​ពិសេស​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត មាន​អនាម័យ ដោយ​ត្រូវ​ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ និង​លាង​សម្អាត​ដៃ​ឲ្យបាន​ជាប្រចាំ ក្នុងន័យ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ផងដែរ​៕

Filed in: ព័ត៌មានជាតិ