ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ប្រធាន​ក្រុមប្រឹក្សា​ខេត្តតាកែវ ស្ដីបន្ទោស​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ដែល​ពាក់​អាវយឺត​មក​ចូលប្រជុំ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​តាកែវ​)៖ លោក យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ស្ដីបន្ទោស​មន្ត្រីជាន់ខ្ពស់​ខេត្តតាកែវ មួយចំនួន ដែល​ចូលរួម​នៅក្នុង​កិច្ចប្រជុំ ស្លៀកពាក់​មិន​សមរម្យ ដូចជា ពាក់អាវ​យឺត​មក​ចូលរួម​ប្រជុំ ដែល​មិន​សក្តិសម​ជា​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត និង​មិន​ឲ្យ​តម្លៃ​ដល់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​។ ការស្តីបន្ទោស​នេះ ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​តាកែវ​មួយ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ។​

​បើទោះបីជា​ឈ្មោះ​មន្ត្រី​ពាក់អាវ​មិន​សមរម្យ​មិន​ត្រូវ​បាន​បញ្ចេញ​យ៉ាងណាក៏ដោយ តែ​គេ​សង្កេត​ឃើញ ក្នុង​កិច្ចប្រជុំ​ក៏​មាន​លោក ជួង វ៉ាន ដែល​ជា​ប្រធាន​មន្ទី​ធម្មការ និង​សាសនា​ខេត្ត ម្នាក់​គត់​បាន​ពាក់អាវ​យឺត​ដៃខ្លី ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នៅ​រដ្ឋបាល​ខេត្ត ហាក់​សម្ដែង​មិន​ការគោរព និង​មិន​សក្តិសម​ជា​ប្រធាន​មន្ទីរ​ស្ថាប័ន​រាជការ​មួយ​ទាល់តែសោះ​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​តាកែវ បាន​បន្តទៀតថា ចំពោះ​កិច្ចប្រជុំ​ដែល​ធំជាងគេ នៅ​រដ្ឋបាល​ខេត្ត​តាកែវ គឺជា​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នេះ​ហើយ ដូច្នោះ​លោក​ក៏​បាន​ស្នើសុំ​ដល់​អ្នក​ចូលរួម​ប្រជុំ​ទាំងអស់ ត្រូវ​ធ្វើការ​ស្លៀកពាក់​ឱ្យបាន​សមរម្យ ព្រោះ​អស់លោក​ជា​មន្ត្រីរាជការ និង​ជា​ថ្នាក់​ដឹកនាំ​នៅ​តាម​អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្ត​ផង​។​

​ពាក់ព័ន្ធ​នឹង​ការស្ដីបន្ទោស​នេះដែរ លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ហាក់​មិន​ខ្វល់ និង​ស្ដីបន្ទោស​នេះ ដោយ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដ៏​ល្បី​ឈ្មោះ​ថា ចំពោះ​រឿង​ស្លៀកពាក់​មិន​សមរម្យ​ចូល​ប្រជុំ​នេះ គឺ​គាត់​បាន​ទៅ​សុំ​ទោស​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រួចហើយ ហើយ​កិច្ចប្រជុំ​លើក​ក្រោយ លោក​នឹង​កែប្រែ​អ​កប្ប​កិរិយា​ការ​ស្លៀកពាក់​នេះ​ឡើងវិញ​។​

​ជុំវិញ​ការ​ស្លៀកពាក់​មិន​សមរម្យ​ចូលរួម​ប្រជុំ​បែបនេះ​ដែរ មន្ត្រីរាជការ​ផ្សេងៗ បាន​សម្ដែង​ការហួសចិត្ត ធ្វើ​ដល់​ថ្នាក់​ដឹកនាំ​នៅ​អង្គភាព​មួយ​ដែរ តែ​ស្លៀកពាក់​មិន​បាន​កូនចៅ​គេ​ផង ហើយ​មើលទៅ​ដូចជា​មិន​គោរព ឋានៈ​តួនាទី​ដែល​ខ្លួន​មាន​សោះ និង​មិន​សក្តិសម​ជា​មន្ត្រី​ទាល់តែសោះ ។​

​ដោយឡែក សេចក្តីរាយការណ៍​ដដែល​បានបញ្ជាក់​ថា លោក​ប្រធាន​មន្ទីរ​បាន​អះអាង​ថា »​លោក​បាន​ដឹងថា​ថ្ងៃនេះ​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត តែ​ចំពោះ​ការ​ស្លៀកពាក់​បែបនេះ​មក​ចូលរួម​ប្រជុំ គឺ​ដោយសារ​ប្រពន្ធ​ជូន​មក​លឿន​ពេក​ប្ដូរ​សម្លៀក​បំពាក់​មិនទាន់ ក៏​សម្រេចចិត្ត​ឡើង​ទៅ​ចូលរួម​ប្រជុំ​តែ​ម្ដង​» ៕

Filed in: ព័ត៌មានជាតិ