ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឯកឧត្តម ហ៊ុន ម៉ា​នី បង្ហាញ​មនោសញ្ចេតនា និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូ​ជូន​ចំពោះ​ក្រុម​គ្រូពេទ្យ​ជួរមុខ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឯកឧត្តម ហ៊ុន ម៉ា​នី ជា​តំណាងរាស្ត្រ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ថ្ងៃនេះ​បាន​ផ្ញើ​សារ​ថ្លែង​កោតសរសើរ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រូពេទ្យ​កម្ពុជា ដែល​ខំ​ជម្នះ ព្យាបាល ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី សរសេរថា​៖ «​ជាថ្មី​ម្តងទៀត ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយរូប សូម​សម្តែង​នូវ​មនោសញ្ចេតនា​យ៉ាង​ជ្រៀលជ្រៅ​បំផុត ជូន​ចំពោះ​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​យើង​ទាំងអស់ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង ក្នុង​បុព្វហេតុ​សុខមាលភាព​សង្គម​យើង ជាពិសេស ក្នុង​ដំណាក់កាល​ចុងក្រោយ​ថ្មីៗ​នេះ​។ ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធភាព ជាមួយ​នឹង​ការគ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នេះ បង្ហាញ​យ៉ាង​ច្បាស់​ពី​ការយកចិត្តទុកដាក់ ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​បំផុត​របស់​ក្រុមគ្រូពេទ្យ​យើង​ទាំងអស់​»​។​

​ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​នី ក៏​សូម​បាន​ថ្លែងអំណរគុណ​ជា​អនេក ជូន​ចំពោះ​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​សុខាភិបាល​ជា​សេនាធិការ អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ​បាន​យ៉ាង​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។​
«​ខ្ញុំ​សូម​គាំទ្រ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​លើកឡើង​ថា យើង​នឹង​ឈ្នះ ហើយ​យើង​ពិតជា​នឹង​អាច​ក្រោកឈរ​ឡើង​វិញ​ទាំងអស់គ្នា ក្រោកឈរ​ដោយ​ភាពរឹងមាំ​»៕

Filed in: ព័ត៌មានជាតិ