ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

បើក​កិច្ចប្រជុំ​បន្ទាន់ ពាក់ព័ន្ធ​នឹង​ការវិវត្ត បន្ទាប់​ពី​ព្រឹត្តិការណ៍​២៨​វិ​ច្ចកា និង​កិច្ច​ការពារ​មណ្ឌល​ចត្តា​ឡី​ស័ក ក្នុង​មូលដ្ធាន ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​រសៀល ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ពាក់ព័ន្ធ​នឹង​ការវិវត្ត បន្ទាប់​ពី​ព្រឹត្តិការណ៍ ២៨​វិច្ឆិកា និង កិច្ច​ការពារ​មណ្ឌល​ចត្តា​ឡី​ស័ក ក្នុង​មូលដ្ឋាន ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង គណៈនាយក​រដ្ឋបាល លោក លោកស្រី​ចៅសង្កាត់ និង មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផង​ដែរ ។​

​កិច្ចប្រជុំ​នេះ បាន​ផ្តោត​សំខាន់​លើ​ការងារ​បន្ត​ស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់ និង ប្រយោល នៃ​ព្រឹត្តិការណ៍ ២៨​វិច្ឆិកា និង ពង្រឹង​ការយកចិត្តទុកដាក់​បន្ថែម​លើ​មណ្ឌល​ចត្តា​ឡី​ស័ក នៅ​តាម​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​សណ្ឋាគារ ដែល​មាន​ក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ។​

Filed in: ព័ត៌មានជាតិ