(ព្រៃវែង) ៖ នៅរសៀលថ្ងៃពុធ ០២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០លោកឧត្តមសេនីយ៏ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបានផ្តល់ម៉ាស់ដល់កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការនគរបាលខេត្ត ការិយាល័យជំនាញ អធិការដ្ឋាននគរបាលទាំង១៣ក្រុង-ស្រុក ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ប៉ុស្តិ៍ ដើម្បីចូលរួមការពារ បង្ការ និងទប់ស្កាត់មេរោគកូវីដ១៩។