ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ខាង​ពិធីការ យោគយល់ ឬ​យក​លេស​ទាមទារ​សំណង ពី​ម្ចាស់​កម្មវិធី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក​-​លោកស្រី ជា​ម្ចាស់​មជ្ឈមណ្ឌល​អគារ​ភោជនីយដ្ឋាន ទីតាំង​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់ ម្ចាស់​សម្អាងការ ម្ចាស់​អាជីវកម្ម​ចុងភៅ ម្ចាស់​អាជីវកម្ម​លក់​ភេសជ្ជៈ ផ្កា និង​សម្ភារ​នានា ក៏​ដូច​ក្រុមហ៊ុន ឬ​អាជីវករ ដែល​ផ្តល់​សេវាកម្ម​ផ្សេងៗ​ដល់​ការរៀបចំ​កម្មវិធី​ទាំងអស់ ឲ្យ​យោគយល់​អធ្យាស្រ័យ និង​កុំ​កាត់លុយ ឬ​យក​លេស​ទាមទារ​សំណង នៃ​ការខាតបង់​ពី​ម្ចាស់​កម្មវិធី ដែល​បាន​កក់​ប្រាក់ ព្រមទាំង​ជៀសវាង ការ​យក​ឱកាស​នេះ ដើម្បី​កេងចំណេញ​ពី​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាល​នៃ​មេ​រោគកូ​វីដ ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុង​សារ​អំពាវនាវ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ការ​ទទូច​ស្នើសុំ​ខាងលើ​បាន​ធ្វើឡើង ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​កម្មវិធី​ទាំងអស់ ដែល​បាន​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្លួន​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០២០ ទាក់ទិន​នឹង​ការ​ហាមប្រាម​មិនឲ្យ​មាន​ការប្រមូល​ផ្តុំ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹមទុក​ជាមុន​ថា ម្ចាស់​អាជីវកម្ម​ខាងលើ នឹង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្តីអំពាវនាវ​នេះ ដោយ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់ និង​ឈរ​លើ​ស្មារតី​សាមគ្គី​ជាតិ ជា​ធ្លុង​មួយ​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ -១៩ ក្នុង​សហគមន៍​ជាក់​ជាមិនខាន​៕​

Filed in: ព័ត៌មានជាតិ