ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ម៉ាស​របស់​កម្ពុជា ចំនួន​១​លាន​៥​ម៉ឺន និង​សម្ភារ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត នឹង​ត្រូវ​ដឹក​តាម​យន្តហោះ ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​ទីម័​រឡេ​ស្ត នៅ​ថ្ងៃស្អែក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​) ÷​ម៉ាស​របស់​កម្ពុជា​ចំនួន​១​លាន​៥​ម៉ឺន និង​សម្ភារៈ​បរិក្ខារ​មួយចំនួនទៀត នឹង​ត្រូវ​ដឹក​តាម​យន្តហោះ ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​ប្រទេស​ទីម័​រខាង​កើត (​ទីម័​រឡេ​ស្ត​) នៅ​ព្រឹក​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២០ ស្អែក​នេះ​។​

​ការដឹកជញ្ជូន​ជំនួយ​របស់​កម្ពុជា​នេះ ដឹកនាំ​ដោយ លោក អ៊ុច បូររិ​ទ្ធ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន អម​ដោយ​តំណាង​ក្រសួង​សុខាភិបាល និង​មន្ត្រី​មួយចំនួនទៀត​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ប្រកាស​តាម​រយៈ លោក លឹម ជា​វុត្ថា អគ្គនាយក​អង្គភាព​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្តល់​ម៉ាស​ចំនួន​១​លាន​៥​ម៉ឺន និង​សម្ភារ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត ជូន​ដល់​ប្រទេស​ទី​ម័រ​លេស្ត ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​

​លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ថ្លែងថា ជំនួយ​របស់​កម្ពុជា​ផ្តល់​ជូន​ប្រទេស​ទីម័​រឡេ​ស្តនា​ពេលនេះ រួមមាន​៖ ៖ ម៉ាស​ចំនួន​១​លាន​, ម៉ាស​ក្រណាត់​៥​ពាន់​, ម៉ាស N95 ចំនួន​១​ម៉ឺន​, វែន​តា​សុវត្ថិភាព ចំនួន​១​ម៉ឺន​, សំលៀក​បំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​១​ម៉ឺន​ឈុត​, ឧបករណ៍​វាស់​កំដៅ ចំនួន​២៥០, របាំងមុខ​ចំនួន​១​ម៉ឺន​, ម៉ាស៊ីន​ជំនួយ​ដល់​ការដកដង្ហើម សម្រាប់​ប្រយោធន​កម្ម ចំនួន​១០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូឌែ​ល Vista 120 ចំនួន​១០, ម្សៅ​ថ្នាំ​បាញ់​សម្លាប់​មេរោគ ២៥​គីឡូក្រាម​ក្នុង​១​ធុង (​ក្លរ៉ាមីន​ប្រភេទ​B) ២៥០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព​៥០០​គូ និង​សាប៊ូ​លាងដៃ​១​ពាន់​គូ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ទើប​នឹង​បាន​ផ្តល់​ម៉ាស​ចំនួន​ជាង​២​លាន និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ដល់​ប្រទេស​ឡាវ និង​ផ្តល់​ម៉ាស​ចំនួន​ជាង​២​លាន និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ទៀត ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស​ទាំងនោះ​។​

​អំណោយ​ម៉ាស និង​សម្ភារ​បរិក្ខារ​របស់​កម្ពុជា ប្រគល់​ដល់​ប្រទេស​ឡាវ ត្រូវបាន​ដឹកនាំ​ដោយ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។ ចំណែកឯ​អំណោយ​ម៉ាស និង​សម្ភារ​បរិក្ខារ​កម្ពុជា​ប្រគល់​ជូន​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​ដឹកនាំ​ដោយ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ដែល​ឥស្សរជន​ទាំង​ពីរ​សុទ្ធសឹងតែ​ដឹកនាំ តំណាង​ឱ្យ​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន​៕

 

Filed in: ព័ត៌មានជាតិ