ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

សមត្ថកិច្ច​នគរបាល និង​គយ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចេញពី​កម្ពុជា ទៅ​ញូ​ហ្ស៊ី​លែ​ននិង អូស្ត្រាលី តាមរយៈ​កញ្ចប់​បញ្ញើ​ញ​ប្រៃសណីយ៍ ជិត ៣ គីឡូក្រាម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

​ពី​ថ្ងៃ​ទី​២០ ខែតុលា ដល់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស គ្រឿងញៀន​(​ក​១០) សហការ​ជាមួយ​សមត្ថកិច្ច​គយ​ប្រចាំការ​នៅ​ឃ្លាំង​ដឹក​ទំនិញ Cargo នៃ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដឹកនាំ​ផ្ទាល់​ដោយ​លោក ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ និង​មាន​ការសម្របសម្រួល ពី​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ ស្រាវជ្រាវ ស៊ើបអង្កេត និង​ឈាន​ទៅ​បង្ក្រាបបាន​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចេញពី​កម្ពុជា ទៅ​ញូ​ហ្ស៊ី​លែ​ននិង អូស្ត្រាលី ដោយ​លាក់​បង្កប់​ក្នុង​កញ្ចប់​បញ្ញើ​ញ​ប្រៃសណីយ៍ ចំនួន ៣​លើក ជា​បន្តបន្ទាប់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ និង ចាប់​យក​វត្ថុតាង​គ្រឿងញៀន សរុប ២៥៤៩,៧៧ ក្រាម លទ្ធផល​រួមមាន​ដូចខាងក្រោម​៖
​លើក​ទី​១៖ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ឃ្លាំងទំនេញ​( Cargo )​នៃ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ចាប់​យក​វត្ថុតាង គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៨៥,៣២​ក្រាម ដោយ​លាក់​បង្កប់​ក្នុង​ដំបង​២​កំណាត់​។​

​លើក​ទី​២៖ នៅ​ថ្ងៃ​ទី ០៥​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ឃ្លាំងទំនេញ​( Cargo )​នៃ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ចាប់​យក​វត្ថុតាង គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ១២៩៥,៦៧​ក្រាម ដោយ​លាក់​បង្កប់​ក្នុង​បដិមារ​ព្រះ​ពុទ្ធរូប ឈើ ២​ព្រះអង្គ​។​

​លើក​ទី​៣៖ នៅ​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច ក្រុមហ៊ុន IAL ផ្ទះ​លេខ​១៦​បេ ផ្លូវ​សូ​នី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់​៖
១- ឈ្មោះ លឿង សៀង​ហៃ ភេទ​ប្រុស​) កើត ១៩៨៩ ជនជាតិខ្មែរ (​អ្នក​ផ្ញើ​គ្រឿងញៀន​)
២-​ឈ្មោះ ឈុន ម៉ា​រ៉ា​ឌី ភេទ​ប្រុស កើត ១៩៩៥ ជនជាតិខ្មែរ (​អ្នក​ផ្ញើ​គ្រឿងញៀន​) ។​
​ចាប់​យក​វត្ថុតាង : គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ : ១០៤៨, ៤៨​ក្រាម លាក់​បង្កប់​ក្នុង​រូប​បដិមាក ៤ អង្គ​: ព្រះ​កេស​១. ព្រហ្ម​២ . រូប ព្រះបាទ​ជ័យវរ្ម័ន​១​។​
​លុះ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ យើង​បន្ត​ការស្រាវជ្រាវ កំណត់​បាន​មុខសញ្ញា​មេក្លោង ១​នាក់ និង​ឈាន​ទៅ​ចាប់ខ្លួន​ឈ្មោះ CHEN KEXI ភេទ​ប្រុស ជនជាតិ​ចិន កើត​១៩៨១ កាន់​លិខិតឆ្លងដែន​លេខ EB2396631 ស្នាក់នៅ​ក្នុង​បន្ទប់ ២០៥ អា​ផាត់​មិន​វិមាឯករាជ្យ ផ្លូវ​១២៤ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ចាប់យក​វត្ថុតាង​បាន គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ១២០,២៧​ក្រាម បន្ថែមទៀត ដោយ​លាក់​បង្កប់​ក្នុង​ចម្លាក់​ឈើ រូប​ដំរី ២​រូប និង​ដំបង​ឈើ ២​កំណាត់ ៣​គូរ ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់​យក​ខាងលើ បាន​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ