(ភ្នំពេញ) ៖ ថ្ងៃចន្ទ ១៥ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលខណ្ឌដូនពេញមានកម្មវិធីប្រគល់អំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាការពារខណ្ឌដូនពេញចំនួន ៩១នាក់។
កម្មវិធីនេះប្រារព្វឡើងក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
អំណោយទាំងនោះរួមមាន:
១.អង្ករចំនួន ២៥គីឡូក្រាម
២.ទឹកត្រីចំនួន ១យួរ
៣.ទឹកស៊ីអ៊ីវ ១យួរ និង
៤.ម៉ាសចំនួន ២ដុំ ៕