ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ និង​កែលម្អ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​កែលម្អ​ផ្លូវ​ទាំង ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨.៧៤​គីឡូម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកា​ជាតិ​សរុប​ប្រមាណ ១៤០​លាន​ដុល្លារ​អាមេរិក និង​ថវិកា​ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅ​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ​។​

​តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​
​នឹង​ធ្វើឲ្យ​ទីក្រុង​សៀមរាប ប្រែក្លាយ​រូបរាង​ជា​ទីក្រុង​ទំនើប និង​ទេសចរណ៍ ដ៏​មាន​សក្តានុពល ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ស្រប​តាម​រូបសាស្ត្រ​ទីក្រុង រួមជាមួយ​ការគិតគូរ​ដល់​ការពារ និង​កែលម្អ​បរិស្ថាន ផា​សុខភាព​របស់​ប្រជាពលរដ្ឋ និង​ការរៀបចំ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ (Smart City) ផងដែរ​។ ក្រោយពី​បញ្ចប់​ការសាងសង់​ទៅ គម្រោង​នេះ​នឹង​ដើរតួ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា ត​ភ្ជាប់​ទីប្រជុំជន ទៅ​ជាយក្រុង និង​ត​ភ្ជាប់​ទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់ៗ និង​បណ្តាញ​ខ្សែ​ផ្លូវ​ជាតិ​នានា សំដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​ក្នុង​ទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន ធុរជន និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ជា​ការរួមចំណែក​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​សម្តេច​តេជោ​បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​មុខ​សម្ពោធ​បើក​ការដ្ឋាន និង​កែលម្អ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ពេល​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា តាម​គម្រោង​កម្មវិធី​បើ​ការដ្ឋាន​នេះ នឹង​ត្រូវ​មាន​ការចូល​រួម​មនុស្ស​ជាង​១​ពាន់​នាក់ តែ​ដោយសារ​តែ​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​១៩ យើង​ត្រូវ​កាត់បន្ថយ​មនុស្ស​ចូលរួម​មក​ត្រឹម​១០០​នាក់​តែ​ប៉ុណ្ណោះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នេះ​គឺជា​ការរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការកែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ផ្ដោត​សំខាន់​ទៅលើ​ប៉ូល​សេដ្ឋកិច្ច​សំខាន់​បី​របស់​ប្រទេស​កម្ពុជា គឺ​ក្រុង​សៀមរាប​អង្គរ ដែល​ជា​ដែនដី​ទេសចរណ៍​ដ៏​មាន​មាន​សក្តានុពល​របស់​កម្ពុជា​។ សម្តេច​តេជោ​បន្តថា កម្ពុជា​មាន​ប៉ូល​សេដ្ឋកិច្ច​៣​សំខាន់ សម្រាប់​ជំរុញ​សេដ្ឋកិច្ចជាតិ ដែល​ទី​១ គឺ​ប៉ូល​សេដ្ឋកិច្ច​ទីក្រុង​ភ្នំពេញ ទី​២​គឺ​ប៉ូល​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ និង​ទី​៣ គឺ​ប៉ូល​សេដ្ឋកិច្ច នៃ​ខេត្ត​សៀមរាប​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​សៀមរាប​ដែល​នៅ​ឆ្នាំក្រោយ​នេះ និង​បាន​ឃើញ​ផ្លូវ​ស្អាត ជា​ពិសេស​ខេត្ត​សៀមរាប​នេះ​នឹង​ត្រូវ​រៀបចំ​អង្គរ​សង្ក្រាន្ត​ឡើងវិញ​បន្ទាប់ពី​បញ្ហា​កូវី​ដត្រូវបាន​បញ្ចប់​នោះ​។​

​ទាក់ទង​ទៅនឹង​បញ្ហា​នៃ​ជំងឺ​កូវី​ដ​-១៩ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ហៅ​ព្រឹត្តិការណ៍​នៃ​ការចម្ល​ង​មក​ភរិយា​អគ្គនាយក​ពន្ធនាគារ​នេះ ថា​ជា “​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​” ។ សម្តេច​តេ​ជោបាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទាំងអស់​ត្រូវ​សាមគ្គីភាព​គ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​-១៩​ទាំងអស់គ្នា ហើយ​ពេលនេះ​គឺជា​ពេល​ដែល​មិនមែន​ជា​ពេល​ដែល​ត្រូវ​ចោត​ដាក់​គ្នា​ទៅវិញទៅមក​នោះទេ គឺមាន​តែ​ការចូលរួម​ទប់ស្កាត់​បង្ការ​ការពារ​ទាំងអស់​គ្នា​ទេ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជា​យើង​បាន​ឆ្លងកាត់​សមរភូមិ​៣​ក្នុង​ការទប់ស្កាត់​នៃ​ជំងឺ​កូវី​-១៩​នេះ ដែល​សមរភូមិ​ទី​១ គឺ​ការទប់ស្កាត់​ការនាំ​ចូល​ជំងឺ​ពី​ក្រៅ សមរភូមិ​ទី​២ គឺ​ការបង្ការ​ការពា​រការ​ចូល​សហគមន៍ និង​សមរភូមិ​ទី​៣ គឺ​ការព្យាបាល​អ្នក​ដែល​កើត​អោយ​ជាសះស្បើយ ដូច្នេះ​យើង​ត្រូវអនុវត្ត​តាម​សមរភូមិ​នេះ​ជា​បន្តបន្ទាប់​ទៀត​។​

​ទាក់ទង​ទៅនឹង​ការចូលរួម​ទប់ស្កាត់​បង្ការ​ការពារ​ការចម្លង​ជំងឺ​កូវី​ដ​-១៩​នេះ សម្តេច​តេជោ​បានដាក់ចេ​ញ​នូវ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចជា​÷
១)​ត្រូវមាន​វិធានការ​ការពារ​ខ្លួន​ជានិច្ច ដោយ​ត្រូវ​គិតថា ខ្លួនឯង​មានកូ​វីដ​-១៩ ប្រសើរ​ជាង​គិត​ថា​គ្មាន សុខចិត្ត​ធ្វើ​តេស្ត ឬ​ធ្វើ​ចត្ថា​ឡី​ស័ក​១៤​ថ្ងៃ ប្រសើរ​ជាង​មិនបាន​ធ្វើ​។​
២)​ត្រូវ​រៀបចំ​មជ្ឈមណ្ឌល​ចត្តា​ឡីស័​ក​សំរាប់​អ្នក​ដែល​គ្មាន​លទ្ធភាព​ទៅរ​ក​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ ហើយ​ទីកន្លែង​ដែល​ត្រូវ​ធ្វើ​ចត្តា​ឡីស័​ក​នោះ​គឺ​ជា​ទីកន្លែង​ដែល​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​គ្រូពេទ្យ​ទៅ​យក​សំណាក ដើម្បី​យក​សំណាក​នោះមក​ធ្វើតេស្ត​អោយបាន​ត្រឹមត្រូវ​។​
៣)​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្រេច​អោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បិទ​ការសិក្សា​សម្រាប់​ឆ្នាំ​សិក្សា​២០១៩ -២០២០ ហើយ​ប្រលង​មធ្យមសិក្សា​បឋមភូមិ​តែម្ដង នៅថ្ងៃនេះ ហើយ​សម្រាប់​អ្នក​ដែល​បន្ត​គឺ​មាន​សិស្ស​ថ្នាក់​ទី​១២ ដើម្បី​ត្រៀមប្រលង​ក្នុង​អំឡុង​ខែ​ធ្នូ​ខាងមុខ ហើយ​យើង​នឹង​ត្រៀម​បើក​បវេសនកាល​ឡើងវិញ នៅ​ខែ​មករា ឆ្នាំ​២០២១​។​
៤) សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​មក​ធ្វើតេស្ត និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល​។ អាជ្ញាធរ​ត្រូវ​ជួយ​ផ្គត់ផ្គង់​ចំណីអាហារ​ដល់​បងប្អូន​ដែល​ត្រូវ​ធ្វើ​ចត្តា​ឡីស័​កអោយ​បាន​ត្រឹមត្រូវ​។ បើ​បងប្អូន​មាន​ការសង្ស័យ សូម​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ហើយ​ត្រូវ​ដាក់ខ្លួន​ឲ្យនៅ​ដាច់​ជាមួយនឹង​គ្រួសារ​១៤​ថ្ងៃ​សិន​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោបាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​គិត​ថា​ខ្លួន​បាន​ប៉ះពាល់ ឬ​ពាក់​ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ សូម​មក​ធ្វើតេស្ត និង​ធ្វើ​ចត្តា​ឡីស័​ក​ជាបន្ទាន់ ដើម្បី​ចៀសវាង​ការចម្លង​ចូល​សហគមន៍​។​

​ជាមួយគ្នា​នោះ ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​អោយ​ប្រជាពលរដ្ឋ យើង​ត្រូវ​តាំងខ្លួន​ជា​អ្នក​ចុះចាញ់ និង​ជា​អ្នកខ្លា​ចកូ​វីដ តែ​មិន​ត្រូវ​ភ័យ​តក់ស្លុត​ទេ ដោយ​ភ្លេច​ការបង្ការ​ការពារ​នោះទេ គឺ​យើង​ត្រូវការពារ​ជាប់​ជានិច្ច ជាពិសេស​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។​
​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ​ហ៊ុន សែន ក៏​បាន​អញ្ជើញ​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប​នេះ​ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ