ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី ប្រកាស​តែងតាំង​អនុប្រធាន និង​បំពេញ​បន្ថែម​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​មួយចំនួនទៀត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រតនគីរី ៖ លោក ជៀង អំ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស អនុប្រធាន​និង​បំពេញបន្ថែម​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី​។ ក្នុង​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ព្រមទាំង​ឯកឧត្តម​ជា​សមាជិក​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ក្រុម​ការងារ​លេខាធិការដ្ឋាន ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល លេខ​១០១​សសរ ចុះ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្តីពី​ការតែងតាំង​អនុប្រធាន និង​បំពេញ​បន្ថែម ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី ដើម​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​តែងតាំង​រួមមាន​៖

១៖ លោក វ៉ា ស៊ិន ភី​រម្យ ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​
២៖ លោក សោម រតនា អគ្គនាយករង អគ្គនាយកដ្ឋាន​យោធ​សេវា​និង​ជា​នាយក នាយកដ្ឋាន​សោធ​និវត្តន៍​ក្រសួង ការពារ​ជាតិ​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី​
៣៖ លោក សុ​ត វុទ្ធី អគ្គនាយករង អគ្គនាយកដ្ឋាន​អធិការកិច្ច​ក្រសួងការពារជាតិ​
៤៖ លោក ប្រុក សាវុន​អគ្គនាយករង​អគ្គនាយដ្ឋាន​ប្រេងឥន្ធន ក្រសួង​ការពារជាតិ ជា​សមាជិក ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ អភិបាលខេត្ត​រតនគីរី ក៏​បាន​បញ្ជាក់ថា ការចុះអនុវត្ត​ការងារ​យ៉ាង​សកម្ម របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត គឺ​ពិតជា​បាន​បង្ហាញឲ្យឃើញ​ពី​ឆន្ទៈ និង​ការប្ដេជ្ញា​ចិត្ត​រួម​គ្នា​យ៉ាង​មោះមុត ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការប្រមូលផ្ដុំ​នូវ​កម្លាំង​សរុប តម្រង់​ឆ្ពោះទៅ​មូលដ្ឋាន ដើម្បី​គាំទ្រ និង​ជួយ​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ និង​ជា​ពិសេស​ចូលរួម​ដោះស្រាយ និង​បូក​សរុប​សំណើ សំណូមពរ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន ដើម្បី​កំណត់​ទិសដៅ វិធានការ​ដោះស្រាយ ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ ជាមួយនេះ ជួយ​ជំរុញ​ការយល់ដឹង​ពី​មូលដ្ឋាន និង​បង្កើន​ភាពជិតស្និទ្ធ និង​ស្និទ្ធស្នាល​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​រដ្ឋបាល​ថ្នាក់កណ្ដាល អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាជន​នៅតាម​មូលដ្ឋាន​ផងដែរ ។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នេះ លោក ជៀង អំ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី បាន​ថ្លែងថា ក្រោម​ការដឹកនាំ របស់​សម្តេច​តេជោ ហ៊ុន សែន បាន​នាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅមុខ​ស្ថិត​ក្រោម​ដំបូល​សុខសន្តិភាព ប្រជាជន​មាន​ជីវភាព​ធូ​ធារ​ប្រសើ​ជាង​មុន ក្នុងនោះ​រួម​ទាំង ការអភិវឌ្ឍ​ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ​មានការ​ចំរើន​លើ​គ្រប់​វិស័យ​ផង​ដែរ​។​

​ជាមួយគ្នានេះ លោក​ក៏​បាន​ថ្លែងអំណរគុណ ដល់​លោក​ស្រី​ជា​ក្រុម​ការ​រាជរដ្ឋាភិបាល ក្រុមការងារ​លេខាធិកា​រដ្ឋា​ន ដែល​បាន​លះបង់​ពេលវេលា កំលាំងកាយ​ចិត្ត និង​ធនធាន​ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជា​បន្តបន្ទាប់ ក្នុងនោះ​បាន​ចុះ​អនុវត្ត​យ៉ាង​សកម្ម ក្នុង​ការយកចិត្តទុកដាក់​ទៅលើ​ការតាមដាន និង​ពិនិត្យ​ការងារ ជាពិសេស​ការប្រមូល​ព័ត៌មាន​ជាក់ស្តែង​ដើម្បី​ធ្វើ​ការឆ្លើយ តប​នូវ​តម្រូវការ កង្វល់ បញ្ហា​សំណើរ​សំណូមពរ និង​ជម្រុញ​ការដោះស្រាយ​សមស្រប ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ​៕

Filed in: ព័ត៌មានជាតិ