ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ពលរដ្ឋ​ថា ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខ័ណ្ឌ​ជ្រោយចង្វា​ចុះបង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់​មួយកន្លែង គ្រាន់តែ​បិទបាំង​ថ្នាក់លើ​តែប៉ុន្នោះ !

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២៨ វិច្ឆិកា ២០២០​វេលា​ម៉ោង​១១​ព្រឹក​កម្លាំង​អធិការ​ខណ្ឌ​ជ្រោយចង្វារ​បាន​
​ឆ្មក​ចុះបង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់​មួយកន្លែង នៅ​ក្រោម​ដើមឈើ​គុម្ភ​ព្រៃត្រែង តាម​ច្រាំងទន្លេ ខាងជើង​ស្ពាន​បា​ឡេ ស្ថិតក្នុង​ភូមិ ដើមគ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ដោយ​ទទួល​បាន​បញ្ជារ​របស់​ឯកឧត្តម​ឧត្តសេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការរាយការណ៍​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ល្អ បាន​ផ្តល់​ព័ត៌មាន​ថា​៖​នៅ​ចំណុច​ទីតាំង​ខាងលើ​មាន មាន​ក្រុម​អ្នក​និយម​ល្បែង​ជល់​មាន់ ជា​ច្រើន​កុះករ ។​

​ភ្លាមៗ​នោះ​លោក​វរសេនីយ៍ឯក ប៊ុត ស​ត្យា នាយក​ការិយាល័យ អនុញ្ញាត​ឲ​លោក វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត នឹង​លោក​វរសេនីយ៍ទោ អួត សំណាង លោក​វរសេនីយ៍ទោ ភឿន សុផាត បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បាន​ជាក់ស្តែង​តែម្តង​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើនេះ ឃាត់​បាន​ក្រុម​អ្នក​លែង​មាន់បាន ១៣ នាក់ ម៉ូ​តួ​ចម្រុះ​១៣​គ្រឿង មាន់​ជល់​៤​ក្បាល បញ្ចូនទៅ​កសាង​សំណុំរឿង​នៅឯ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​ពលរដ្ឋ​បាន​បង្ហើប​ប្រាប់​ម្ចាស់​ទន្លេមេគង្គ​នៅ​ល្ងាច​ថ្ងៃទី​២៨,១១,២០២០​នេះ​ថា​៖ ជាការ​ឆ្ពិន​ភ្នែក​នោះ​ទេ ជាក់ស្តែង​ចាំ​មើល​ថា​៖ បាន​ប៉ុន្មាន​ផ្សែង​បារី​,,?​។ ហើយ​អ្នក​ញៀន​ល្បែងស៊ីសង​ជល់​មាន់​ខាងលើ អនុវត្ត​ច្បាប់​បាន​ប៉ុន្មាន​,,,?​។

​ហើយ​ម្ចាស់​ម្ចាស់​សង្វៀន​មាន​ដែល​ដាក់ទោស​រឺ​អត់​,,,?​។

​ពលរដ្ឋ​សូមបញ្ជាក់​ថា​៖ រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​គាត់​តែងតែ​ថា​៖ ជាការ​លួច​លេង​តែប៉ុន្នោះ​៕

Filed in: ព័ត៌មានជាតិ