ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រថយន្ត ១០ គ្រឿង ត្រូវបាន​ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម រថយន្ត ១០ គ្រឿង ត្រូវបាន ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ក្រុមហ៊ុន​កម្ពុជា​តេលា បាន​ផ្តល់​រថយន្ត ចំនួន ១០​គ្រឿង រួមមាន រថយន្ត​ប្រភេទ​ដឹកជញ្ជូន​អ្នកដំណើរ ចំនួន ០៤​គ្រឿង និង​រថយន្ត​ដឹក​ប្រេងឥន្ធនៈ ចំនួន ០៦​គ្រឿង ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​។​

​ក្នុង​ពិធី​ប្រគល់​ទទួល​រថយន្ត​ទាំងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​កម្ពុជា​តេលា ដែល​ជានិច្ចកាល​តែងតែ​បាន​ជួយឧត្ថម្ភ​គាំទ្រ​ដល់​កងទ័ព ទាំង​ការជួយ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ការជួយ​ដោះស្រាយ​តម្រូវការ​ផ្សេងៗ​របស់​កងទ័ព​នា​ពេលកន្លងមក​។​

​ឯកឧត្តម ក៏​បាន​បន្ត​លើកឡើង​ថា ការផ្តល់​រថយន្ត​ទាំង ១០​គ្រឿង​នៅ​ពេល​នេះ គឺ​ពិតជា​បាន​ឆ្លើយតប​ទៅ​នឹង​សេចក្តីត្រូវការ​ជាក់ស្តែង​របស់​អង្គភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន ជាពិសេស​ការធានា​ម្ចាស់ការ​ចល័ត​ផ្គត់ផ្គង់​ប្រេង​ឥន្ទនៈ​ឱ្យបាន​ទាន់​ពេលវេលា នៅពេល​មាន​តម្រូវការ​បន្ទាន់​។ បទពិសោធន៍​ជាក់ស្តែង​កន្លងទៅនេះ កងទ័ព​បាន​ទទួល​ប​ទ​បញ្ជា​ចេញ​ធ្វើ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​តាម​មុខព្រួញ​នានា ហើយ​តម្រូវការ​មធ្យោបាយ​ដឹកជញ្ជូន គឺជា​កត្តា​ចាំបាច់​មិនអាច​ខ្វះ​បាន​។​

​លោក​ឧកញ៉ា ឈុន អូន អគ្គនាយក​ក្រុមហ៊ុន​កម្ពុជា​តេលា បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​បំផុត និង​បាន​ប្តេជ្ញា​បន្ត​ជួយ​ដល់​កងទ័ព​ជានិច្ច ជាពិសេស​នៅពេល​មាន​តម្រូវការ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គឺ​ក្រុមហ៊ុន​នឹង​ត្រៀម​ជួយ​ដោះស្រាយ​ឱ្យ​អស់​លទ្ធភាព​៕
​លោក រុន សារ៉េត​

Filed in: ព័ត៌មានជាតិ