ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

នាយ​ឧត្តមសេនីយ៍ សែន សុវណ្ណនី អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក​ការសិក្សា​ភាសា​បារាំង​កំ​រឹត​A1-B1

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​អញ្ជើញ​ចូលរួម​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ភាសា​បារាំង​កំ​រឹត​A1-B1 ក្រោម​អធិបតីភាព​លោកជំទាវ​
​អេ​វ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។​

អង្គភាព​ដែល​ទទួលបាន​ជោគជ័យ​លើ​ភាសា​បារាំង​រួមមានៈ​
១ មជ្ឈមណ្ឌល​ជាតិ សិស្ស​ចំនួន​២២​នាក់ បាន​ប្រឡង​ជាប់​ចំនួន​១៤​នាក់​ស្មើរ​និង​៦៣.៦៣%

២ សាកលវិទ្យាល័យ​ការពារជាតិ សិស្ស​ចំនួន ១២​នាក់​បាន​ទទួល​ជោគជ័យ​ចំនួន​0៣​នាក់ ស្មើរ​និ​១២%

៣ វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​កងយោធពល​ខេរ​ភូមិន្ទ សិស្ស​ចូលរួម​ចំនួន​២២​នាក់ បាន​ប្រឡង​ជាប់​កំ​រឹត​A1-B1​ចំនួន​២០​នាក់​ស្មើរ​និង​៩០.៩០%​។​

៤ សាលា​នាយទាហាន​សកម្ម​សិស្ស​ចំនួន​២៣​បាន​ប្រឡង​ជាប់​ចំនួន​១៦​នាក់ ស្មើរ​និង​៦៩.៥៦%​ស្មើរ​និង​៦៣.៦៣%

លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសិក្សា​ភាសា​បារាំង បើទោះបីជា បរិបទ​នៃ​ការសិក្សា​ភាសា​បារាំង​ក្នុង​កំឡុងពេល​នៃ​វិបត្តិ ខូវី​ត​ក៍ដោយ ក៍​សិក្ខាកាម​ទាំងអស់​បាន​យកចិត្តទុកដាក់​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួលបាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​លើស​ពី​ការរំពឹង​ទុក​។​

លោកជំទាវ​បាន​កត់សំគាល់ថា​៖ ភាសា​បារាំង​នៅតែ​ជា​អតិ​ភាព​ក្នុង​ការចេញ​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ជាពិសេស​យោធិន​ជា​នារី​ដែល​មជ្ឈមណ្ឌល​ជាតិ​បាន​កំពុងតែ​បណ្តុះបណ្តាល​ជាក់ស្តែង​ស្រាប់ មិន​ត្រឹមតែ​ប៉ុណ្ណុះ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាលក៍​សំខាន់​ណាស់​ផងដែរ សម្រាប់​នាយទាហាន ដែល​មាន​បំណង​ទៅ​បំពេញ​កម្មសិក្សា នៅ​ប្រទេស​បារាំង​។​

លោកជំទាវ​បាន​ស្ញើចសរសើ និង​លើកទឹកចិត្ត សូម​អោយ​សិក្ខាកាម​ភាសា​បារាំង​ទាំងអស់​ខិតខំ​រៀន​បន្តរ​ទៀត​ពីព្រោះ​មាន​បេសកកម្ម​ជាច្រើន​កំពុង​រង់ចាំ​អ្នក ដែល​មាន​មជ្ឈមណ្ឌល​ជាតិ​ជា​សក្ខីកម្ម​ស្រាប់ ក្នុងការ​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្នុង​ក្រ​ខណ្ឌ័​អង្កការសប្រជាជាតិ លើ​ទឹកដី​និយាយ​ភាសា​បារាំង​ក្នុង​តំបន់​អាហ្វ្រិក​។​

 

Filed in: ព័ត៌មានជាតិ