ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជួបប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ជួបប្រជុំ​តាមរយៈ​ប្រព័ន្ធ Virtual Conference ជាមួយ​ឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី ក្រោយ​ពី​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន លើក​ទី​២១ (21st ACAMM) តាមរយៈ​ប្រព័ន្ធ Virtual Conference ។​

​ជំនួប​នេះ​ធ្វើឡើង​តប​តាម​សំណើ​របស់​ឧត្តមសេនីយ៍ទោ GOH SI HOU ដើម្បី​រក្សា​ការភ្ជាប់​ទំនាក់ទំនង​ល្អ និង​បន្ត​ជំរុញ​កិច្ច​សហ​ប្រត្តិការ​រវាង​កងទ័ពជើងគោ​ក នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។​

​គួរ​រំលឹក​ផងដែរ​ថា លោក​ឧត្តមសេនីយ៍ទោ GOH SI HOU ទើប​បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ពជើងគោក​សិង្ហ​បុរី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១ នៅ​កម្ពុជា កាលពី​ខែ​មករា ឆ្នាំ​២០២០​កន្លងទៅ​។​

​ក្នុង​ជំនួប​លើក​នេះ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ស្ថានភាព នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា និង​សិង្ហ​បុរី ជាពិសេស​ផលប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដែល​កើតមាន​បន្ទាប់​ពី មានការ​រាតត្បាត​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​កន្លងមកនេះ និង​បាន​ចែករំលែក​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អៗ ទៅវិញទៅមក​លើ​ការចូលរួម​របស់​កង​ទ័ព​ជើងគោក នៃ​ប្រទេស​ទាំង​ពីរ ជាមួយ​រដ្ឋាភិបាល​របស់ខ្លួន ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សាកល​នេះ​។​

​ក្រៅពីនេះ ភាគី​ទាំងពីរ ក៏​បាន​ឯកភាព​បន្ត​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាពិសេស​ក្នុង​ផ្នែក​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​ជំនាញ​សំខាន់ៗ មួយចំនួន ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅពេល​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ បាន​ធូរស្រាល​ឡើងវិញ កិច្ចសហប្រតិបត្តិការ​ទាំងនេះ នឹង​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ