ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ពិធី​ប្រកាស​ប្តូរ​សមាសភាព​មន្ត្រី​នៅ​តាម​ស្ថានីយ​ជញ្ជីង​អចល័ត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃ​អង្គារ ៩​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក សេង ឈួន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ អមដំណើរ​ដោយ ឯកឧត្តម​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក លោក​ប្រធាន​លេខាធិការដ្ឋាន បាន​អញ្ជើញ​ចុះ​ទៅ​ប្រកាស​ប្តូរ​សមាសភាព​មន្ត្រី​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ស្ថានីយ​ជញ្ជីង​បាវិត​-​ខេត្ត​ស្វាយរៀង និង​ស្ថានីយ​ជញ្ជីង​ពោធិ៍​ថ្មី​-​ខេត្ត​កំពង់ស្ពឺ​។​

​ការផ្លាស់ប្តូរ និង​តែងតាំង​មន្ត្រី​ថ្មី​មក​បម្រើការ​ក្នុង​ស្ថានីយ​ជញ្ជីង​ក្នុង​គោលបំណង​ឱ្យ​មន្ត្រី​ទទួល​បាន​ការផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធន៍​ដល់​មន្ត្រី​ថ្មីៗ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​មន្ត្រី​តាម​ស្ថានីយ​នី​មួយៗ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្មីៗ​កន្លងមកនេះ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ក៏​បាន​ធ្វើ​ការផ្លាស់ប្តូ​រស​មាស​ភាព​មន្ត្រី​នៃ​ស្ថានីយ​ប្រាសាទ​-​ខេត្ត​កំពង់ធំ និង​ស្ថានីយ​ពួក​-​ខេត្តសៀមរាប ផងដែរ ៕

Filed in: ព័ត៌មានជាតិ