ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក​បណ្ឌិត ថោង ខុន ប្រគល់​រថយន្ត​ពន្លត់អគ្គីភ័យ ១២​គ្រឿង ដែលជា​ជំនួយ​របស់​រដ្ឋបាល​ខេត្ត​ឃ្យុ​ង​គី សាធារណរដ្ឋ​កូរ៉េ ជូន​ដល់​អគ្គស្នងការដ្ឋាន​ន​គរ​បាល​ជាតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆកា ឆ្នាំ​២០២០ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ១២ គ្រឿង ដែលជា​អំណោយ​របស់​រដ្ឋបាល​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជូន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នរគ​បាល​ជាតិ ដើម្បី​ផ្តល់​ឲ្យ​រដ្ឋបាល​ខេត្ត​កែប កោះកុង កំពង់ធំ កំពង់ឆ្នាំង ស្វាយរៀង និង​ខេត្ត​រតនគិរី ប្រើប្រាស់​នៅក្នុង​ខេត្ត​ទាំងនោះ​។​

​លោក​បណ្ឌិត ថោង ខុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋបាល​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​មាន​លោកស្រី Lee You Jin នាយក​អង្គការ Go & Do International ប្រចាំ​នៅ​កម្ពុជា ជា​តំណាង​ចូលរួម​ក្នុង​ថ្ងៃនេះ ដែល​បាននិងកំពុង​បន្ត​ជួយ​គាំទ្រ​ផ្តល់​នូវ​រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់ រថយន្ត​ពន្លត់​អគ្គីភ័យ និង​បរិក្ខា​មួយចំនួន​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៩​កន្លងមក ដោយមាន​កិច្ចសហការ​ល្អ​រវាង​អង្គការ Go & Do International ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​ទេសចរណ៍ រដ្ឋបាល​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តល់​ជូន​រថយន្ត​ពេទ្យ​ចំនួន ១១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន ៦​គ្រឿង សម្រាប់​ផ្តល់ជូន​ខេត្តសៀមរាប កំពត ព្រៃវែង និង​ខេត្ត​កោះកុង​។​

​ជាងនេះទៀត ក្រសួង​ទេសចរណ៍​បាន​និង​កំពុង​សិក្សា​ជាមួយ អង្គការ Go & Do International ប្រចាំ​នៅ​កម្ពុជា ក្នុង​ការរៀបចំ​គម្រោង​ពង្រឹង​ប្រពន្ធ័គ្រប់គ្រង​សុវត្ថិភាព​ភ្ញៀវទេសចរ នៅតាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​សំខាន់​នៅ​កម្ពុជា តាមរយៈ​ជំនួយ​ជា​រថយន្ត​ពេទ្យ និង​រថយន្ត Minibus ឬ Minvan ប្រចាំការ​របស់​នគរ​បាល​ទេសចរណ៍​សម្រាប់​ប្រចាំការ​នៅ​តាម​រមណីយដ្ឋាន​សំខាន់ៗ ។​

​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ អគ្គស្នងការដ្ឋាន​នរ​គ​បាល​ជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រុមការងារ​នាយកដ្ឋាន​វិនិយោគ​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមចំណែក​គាំទ្រ និង​ផ្តល់​កិច្ចសម្របសម្រួល​ទាក់ទង​ការនាំ​ចូល​រថយន្ត និង​បរិក្ខា​ទាំងនោះ​៕

Filed in: ព័ត៌មានជាតិ