ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាជ្ញាធរ​ខណ្ឌ​ដូនពេញ ចុះបង្ក្រាប​ទីតាំង​អាជីវកម្ម យីហោ ដាយ​មិន ម៉ាស្សា​(Daimond Massage) ដែល​មាន​តម្រុយ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ពស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤:០០ ដោយ​មាន​ការសម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុម​ការងារ​ចម្រុះ ដឹកនាំ​ដោយ លោក ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង ចុះបង្ក្រាប​ទីតាំង​អាជីវកម្ម យីហោ ដាយ​មិន ម៉ាស្សា​(Daimond Massage) ស្ថិតនៅ​ផ្ទះ​លេខ​៤៨C ផ្លូវ​លេខ ២២២ ភូមិ​៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ពេល​ចុះ​មក​ដល់​ទីតាំង​ខាងលើនេះ ក្រុម​ការងារ​ចម្រុះ​បាន​ពិនិត្យ​ឃើញជាក់ស្ដែង ឃើញថា​ទីតាំង​ត្រូវ​បាន​បិទទ្វារ និង​មាន​ឈ្មោះ សេង ហុក​សុខ​រស្មី ភេទ​ប្រុស ជា​អ្នកមើលការខុសត្រូវ​ទីតាំង​ទាំងមូល និង បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ ឱ្យចូល​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​ទីតាំង រកឃើញ​វត្ថុតាង​មួយចំនួន​រួមមាន​៖ ស្រោមអនាម័យ និង​ទឹករំអិល មួយចំនួន ដ​ហូត កុំព្យូទ័រ​០១​គ្រឿង Printer ០១​គ្រឿង , DVR ម៉ាក Hikvision០១​គ្រឿង Tablet ម៉ាក​Samsung០១​គ្រឿង -​ទូរស័ព្ទ​ម៉ាក​Oppo ពណ៌​ខ្មៅ​០១​គ្រឿង និង​កាបូបដៃ​ពណ៌​ខ្មៅ (​របស់​ឈ្មោះ សេង ហុក​សុខ​រស្មី​) បញ្ជី​ចំណូល ចំនួន​០៣​ក្បាល និង ឯកសារ​មួយចំនួន​។​

​ដោយ​ពិនិត្យឃើញ​ថា អាជីវកម្ម​ខាងលើ​ល្មើស​នឹង​វិធាន​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល តាមរយៈ​លិខិត​លេខ ១៦៧​ស​ជណ​.​អ​រហ ចុះ​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២០ របស់​ក្រសួង​ទេសចរណ៍ និង​ដោយ​ពិនិត្យ​ឃើញ​ជាក់ស្ដែង​នូវ​វត្ថុតាង​ខាងលើ (​ពិសេស ស្រោមអនាម័យ និង​ទឹករំអិល​) ដែល​មាន​តម្រុយ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម​នោះ ក្រុម​ការងារ​ចម្រុះ​សម្រេច​ចាប់យក​វត្ថុតាង​ខាងលើ និង​បិទ​ទីតាំង​អាជីវកម្ម​នេះ​ជា​បណ្ដោះអាសន្ន ។​

Filed in: ព័ត៌មានជាតិ