ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ពិធី​បញ្ចុះ​បឋមសិលា​សា​ង​សង់​អគារ​សាលប្រជុំ​ថ្មី កម្ពស់​៣​ជាន់ ទំហំ ៤០ x ៣៥ ម៉ែត្រ នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជេី​ញ​ជា​អធិបតី​ក្នុង​ពិធី បញ្ចុះ​បឋមសិលា​សាងសង់​អគារ សាលប្រជុំ​ថ្មី​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​មាន​កម្ពស់​៣​ជាន់ ទំហំ ៤០ x ៣៥​ម៉ែត្រ ។

​ក្នុង​ពិធី​នេះដែរ​ក៏​មាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោក លោកស្រី​នាយការិយាល័យ និង​មន្ត្រី​ជា​ច្រេី​ន​រូប​ទៀត​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ តាម​គំរោង​ផែនការ អគារ​សាលប្រជុំ​ថ្មី​នេះ​នឹង​ត្រូវ​សាងសង់​រយ​:​មួយ​ឆ្នាំ​ដែល​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ។​

​សូម​បញ្ជាក់​បន្ថែមថា​ចាប់តាំងពី​លោក ស ថេត ចូល​មក​កាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការអភិវឌ្ឍន៍​អង្គភាព ដូចជា​ការរៀបចំ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជុំវិញ និង​ក្នុង​ស្នងការដ្ឋាន សាងសង់​អគារ​ថ្មី​ជាច្រើន​ក្នុង​អង្គភាព ដូចជា​ឃ្លាំង​សម្រាប់​ដាក់​សម្ភារ​: អគារ​ធ្វើការ​បណ្តោះអាសន្ន អគារ​ស្នាក់នៅ និង​កន្លែង​ញាំ​អាហារ​រួម​របស់​កងកម្លាំង​អន្តរាគមន៍​ពិសេស អគារ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ អគារ​ប៉ុស្តិ៍​ប្រចាំការ​២៤​ម៉ោង អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច​តុ​មុខ និង​អគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាន​មួយចំនួនទៀត ជាពិសេស​គឺ​ការសាងសង់​អគារ​ថ្មី​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្ពស់​៩​ជាន់ និង​នៅ​ថ្ងៃនេះ​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​សាលប្រជុំ​កម្ពស់​៣​ជាន់​ថ្មី ដែល​មាន​ទីតាំង​នៅ​ខាងក្រោយ​អគារ​កម្ពស់​៩​ជាន់ ៕

Filed in: ព័ត៌មានជាតិ