ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សម្ដេច ស ខេង បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ធមន្ដ្រី​អាស៊ាន​ស្ដីពី​ការប្រឆាំង​ឧក្រិដ្ធកម្ម​ឆ្លងដែន​AMMTC​តាម​ប្រព័ន្ធ​វីដេអូ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន AMMTC តាម​ប្រព័ន្ធ​វីដេអូ ពី​ទីស្ដីការក្រសួង​។​

​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់ ដែល​បាន​អញ្ជើញ​អម​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​ដ៏​មាន​សារៈសំខាន់​នេះ រួម​មាន​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយក ប្រធាន​អង្គភាព ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​មាន​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​ជា​ប្រធាន​ប្ដូរ​វេន និង​មាន​ការអញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ដូចគ្នា​ដែរ ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​រដ្ឋមន្ត្រី​នៃ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត ៕

Filed in: ព័ត៌មានជាតិ