ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល អភិបាលរង​ស្រុក និង​នាយក​រដ្ឋបាល​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ ស្រុក​ថ្មគោល​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល អភិបាលរង​ស្រុក និង​នាយក​រដ្ឋបាល​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព ការិយាល័យ​នានា​ចំណុះ​រដ្ឋបាល​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនរូប​ទៀត ។​

​លោក ឆេង ជី​រ៉ាត់ នាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​បាត់ដំបង បាន​អាន​អនុក្រឹត្យ និង​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ តែងតាំង លោក ជា សម្បត្តិ ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ថ្មគោល លោកស្រី សៀង ផា​វី ជា​អភិបាលរង នៃ​គណៈ​អភិបាលស្រុក និង​លោក ណាក់ ណុល ជា​នាយក​រដ្ឋបាល​សាលា​ស្រុក​ថ្មគោល ។​

​ឯកឧត្តម ងួន រតនៈ បាន​ផ្តាំផ្ញើ​លោក អភិបាល នៃ​គណៈ​អភិបាលស្រុក ផែនការ​ប្រើប្រាស់​ទឹក​ឱ្យបាន​ច្បាស់លាស់​ជាមួយ​សហគមន៍​ប្រើប្រាស់​ទឹក ដើម្បី​ជៀសវាង​ការបង្ក​ទំនាស់​រវាង​សហគមន៍​នឹង​សហ​មគ​មន៍ ព្រមទាំង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​សហគមន៍​នូវ​បរិមាណ​កំរិត​ប្រភព​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​ក្នុង​រដូវប្រាំង​ផងដែរ​។​

​ឯកឧត្តម អភិបាលខេត្ត បាន​បញ្ជាក់បន្ថែម​ថា ការផ្សព្វផ្សាយ និង​វិធានការ ដើម្បី​ឱ្យ​បងប្អូន​ប្រជាកសិករ​យល់ដឹង​អំពី​ការ​ធ្វើ​ស្រែប្រាំង​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ពួកគាត់​កុំ​ខាតបង់​ការខូចខាត​ដោយ​ទឹកជំនន់​ម្តង​ហើយ និង​ខូចខាត​ដោយសារ​តែ​ធ្វើ​ស្រូវប្រាំង​ម្តងទៀត នៅ​ចុងរដូវ ដែល​យើង​គ្មាន​ប្រភព​ទឹក​គ្រប់គ្រាន់​សម្រាប់​ឱ្យ​គាត់​ធ្វើ​ស្រែប្រាំង​បាន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ