ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​មុខ ជំនាញ​ឯកទេស​ការពារ​គីមី​សាស្ដ្រ​ជំនាន់​ទី​៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​មុខ ជំនាញ​ឯកទេស​ការពារ​គីមី​សាស្ត្រ​ជំនាន់​ទី​៩ នៅ​សាលា​ហ្វឹកហ្វឺន​ជំនាញ​ការពារ​គីមី​សាស្ត្រ ដែល​មាន​មូលដ្ឋាន​ស្ថិតក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

នៅក្នុង​សេចក្តីរាយការណ៍​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរង​សេនាធិការ​ចំរុះ និង​ជា​នាយក​ទីចាត់ការ​ការពារ​គីមី​សាស្ត្រ​អគ្គបញ្ជាការ​បានឲ្យដឹង ថា​៖ អង្គភាព​គីមី​សាស្ត្រ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៤ មាន​តួនាទី​ធ្វើ​ជា​សេនាធិការ​ឲ្យ​អគ្គបញ្ជាការ ក្នុង​ភារកិច្ច​ការពារ និង សង្គ្រោះ​ប្រឡាក់​ជាប់​ជាតិ ពុល​សារធាតុ​គីមី​នៅលើ​សមរភូមិ​និង​ទីប្រជុំជន​ដែល​យុទ្ធជន និង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​សារធាតុពុល​គីមី​ដោយ​អាវុធ​ជីវសាស្ត្រ​។ ឯកឧត្តម​ឧត្ដមសេនីយ៍ឯក បានបញ្ជាក់​ថា កន្លងមក​នេះ​ក្រៅពី​ភារកិច្ច​ស្នូល អង្គភាព​ការពារ​គីមី​សាស្ត្រ​នៅ​បាន​យកចិត្តទុកដាក់​ជា​ប្រចាំ​លើ​ការងារ​ហ្វឹកហ្វឺន​ជំនាញ​បាន​ជា​ច្រើន​វគ្គ ជាក់ស្ដែង​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​ឯកទេស​គីមី​សាស្ត្រ​ជំនាន់​ទី​៩ នាពេលនេះ បាន​ដំណើរការ​រយៈពេល​៩​ខែ មាន​សិក្ខាកាម ៧៧ នាក់ សិក្សា​លើ​មុខវិជ្ជា​មួយចំនួន​ដូចជា សណ្តាប់ធ្នាប់​យោធា ឋានលេខា និង​ឯកទេស​ការពារ​គីមី​សាស្ត្រ​។ ជា​លទ្ធផល​សិក្ខាកាម ២៣ នាក់ ទទួលបាន​និទ្ទេស​ល្អ​, ៣៨ នាក់ ទទួលបាន​និទ្ទេស​ល្អ​បង្គួ​, និង ១៦ នាក់ ទទួលបាន​និទ្ទេស​មធ្យម​។​

ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន មានប្រសាសន៍​ដោយ​បាន​គូសបញ្ជាក់ថា នៅ​គ្រប់​កាលៈទេសៈ​ការងារ​ហ្វឹក ហ្វឺន​នៅតែ​ជា​កិច្ចការ​មួយ​មាន​សារសំខាន់​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​សមត្ថភាព​យោធិន​លើ​គ្រប់​ជំនាញ ដើម្បី​ឆ្លើយតប ទៅនឹង​សំណូមពរ​ភារកិច្ច​ការ ពារ​ជាតិ​មាតុភូមិ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​យូរអង្វែង​។

ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ បាន​ថ្លែងបន្តថា ជា​ការពិត ការហ្វឹកហ្វឺន​ជំនាញ​ឯកទេស​ការពារ​គីមី​សាស្ត្រ​នៅពេលនេះ ធ្វើឡើង​មិនមែន​សម្រាប់​តែ​នៅ​សាលា​ហ្វឹកហ្វឺន​ប៉ុណ្ណោះ​ទេ​តែ​ក៏​ត្រូវ​ធ្វើការ​បំប៉ន​បង្កើន​សមត្ថភាព​បច្ចេកទេស​ជំនាញ​បន្ថែម ដើម្បី​ធានាបាន ការការពារ​គីមី​សាស្ត្រ​ក្នុង​កង ទ័ព និង​ប្រជាពលរដ្ឋ​ក្នុងករណី ដែល​មាន​ហេតុការណ៍​កើត ឡើង​។

ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទើប​បញ្ចប់​វគ្គ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បំពេញ​ការងារ​ជំនាញ​នៅតាម​អង្គភាព​របស់​ខ្លួន ដោយ​ត្រូវ​ចេះ​បញ្ជ្រៀប​ខ្លួន តស៊ូ​ជំនះ​ឧបសគ្គ និង​ខិតខំ​សិក្សា​រៀន​សូ​ត ស្រាវជ្រាវ​បន្ត​។ សំខាន់​ជាង​នេះ ក្នុងនាម​ជា​កុលបុត្រ​កុលធីតា​កម្ពុជា យោ ធិន​គ្រប់​រូប​ត្រូវ​មាន​ទឹកចិត្ត​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រឆាំង​ដាច់ខាត​ការធ្វើ បដិវត្តន៍​ពណ៌ ប្តូរផ្តាច់​ការពារ​សន្តិ​ភាព ស្ថិរភាព​នយោបាយ​ជាតិ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ។ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ផ្តល់​កិត្តិយស​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ និង បំពាក់​ឋានន្តរសក្ដិ​ដល់​សិក្ខាកាម​ផងដែរ​៕

Filed in: ព័ត៌មានជាតិ