ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាល និង​ស្នងការ​រាជធានី​ភ្នំពេញ ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​នគរបាល​ខណ្ឌ​ដូនពេញ ដែល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជោគជ័យ​នា​ពេល​កន្លង​ទៅ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​នគរបាល​ខណ្ឌ​ដូនពេញ ដែល​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ជោគជ័យ​នា​ពេល​កន្លង​ទៅ​។​
​ពិធី​សំណេះសំណាល់ និង​ផ្ដល់​រង្វាន់​លើក​ចិត្ត​ទឹកចិត្ត​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​០២០​នេះ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ តំណាង​លោក ឃួ​ង ស្រេង និង​លោកស្រី​ឧត្តមសេនីយ៍ទោ ស៊ឹម ផា​ណុំ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ តំណាង​លោក​ឧត្តមសេនីយ៍ឯក ស ថេត​។​

គួរ​ជម្រាប​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅក្នុង​ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​បាន​ដកហូត​គ្រឿងញៀន ចំនួន​២០៦​កញ្ចប់​តូច និង​០៣​កញ្ចប់​ធំ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

ក្នុងនោះ​ជា​ការលើកទឹកចិត្ត លោក សុខ ពេញវុ​ធ បាន​នាំយក​ថវិកា​របស់ លោក ឃួ​ង ស្រេង ចំនួន​២,០០០,០០០​រៀល ប្រគល់ជូន​ដល់​មន្ត្រី ដែល​មាន​ស្នាដៃ​ល្អ ជូន​អង្គភាព និង​បាន​លើកទឹកចិត្ត​ដល់​កម្លាំង ឲ្យខិត​ខំប្រឹងប្រែង​បំពេញ​ភារកិច្ច​ឲ្យ​បាន​ជោគជ័យ​បន្តទៀត ដើម្បី​សេចក្តីសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ