ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន​១៦​កញ្ចប់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ បើ​ទោះជា​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​រឹតបន្តឹង​ឬ​ដាក់បន្ទុក​ករណី​គ្រឿងញៀន​ជា​បទល្មើស​ធ្ងន់ធ្ងរ​បែបណា​ក្តី តែ​ករណី​នេះ​នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​តែងតែ​មាន​កើតឡើង​ជា​ហូរហែរ​នៅតាម​មូលដ្ឋាន​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​វេលា​ម៉ោង​១១ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅ​ចំនុច​ផ្លូវ​ក្រួស​ក្រហម​ខាងក្រោយ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច ស្ថិតនៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ សៀវ រស្មី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ជាមួយនឹង​ការឃាត់ខ្លួន​កម្លាំង​បាន​ដកហូត​នូវ​វត្ថុតាង ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​(១៦​កញ្ចប់​តូច​)​ម៉ូតូ​១​គ្រឿង ទូរស័ព្ទដៃ​១​គ្រឿង​ផង​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ