ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ឋបាល​ស្រុក​សណ្តាន់​និង​ការិយ​ល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្ដីពី សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ប្រកាស​ពាក់ព័ន្ធ ដល់​អាជ្ញាធរ់ ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​ពិឃាតសត្វ ក្នុង​មូលដ្ឋាន​ស្រុក​សណ្តាន់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ធំ​)÷​រសៀល​ថ្ងៃ​ទី ២៤​ខែវិច្ឆិកា​ឆ្នាំ ២០២០ ​លោក ជុំ វីរៈ អភិបាលរង​ស្រុក​សណ្តាន់​និង​លោក​តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​កំពង់ធំ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ធំ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ប្រកាស​ពាក់ព័ន្ធ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​ពិឃាតសត្វ​(​គោ ក្របី ជ្រូក និង​បក្សី​)​។

​សមាសភាព​ចូលរួម​មាន មន្ត្រី​ជំនាញ​ផលិតកម្ម​សត្វ បសុព្យាបាល អាជីវករ​ពិឃាតសត្វ និង​អាជ្ញាធរ​/​សង្កាត់​សរុប​ចំនួន ៣៩​នាក់ ស្ថិតនៅ​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ​។​

​ក្នុងឱកាស​នោះ​លោក តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​កំពង់ធំ​បាន​លើកឡើង​ពី​ច្បាប់​ស្ដីពី​សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ប្រកាស​ពាក់ព័ន្ធ​ក្នុង​គោលបំណង​ពង្រឹង​ដល់​អាជីវករ​ឱ្យ​យល់ដឹង​កាន់តែ​ច្បាស់​បន្ថែមទៀត និង​ធ្វើ​ការពិភាក្សា​ការងារ​ធ្វើ​អាជីវកម្ម​ពិឃាតសត្វ​ប្រចាំឆ្នាំ ២០២១ នឹង​បញ្ហា​ដល់​អាជីវករ​ក្រៅ​សត្តឃាតដ្ឋាន​ក្នុង​ស្រុក​សណ្តាន់ ។​

​ក្នុងនោះ ប្រសិនបើ​មាន​សត្វ គោ ក្របី ជ្រូក និង​បក្សី​ផ្សេងៗ​ឈឺ​សូម​ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់​កុំ​ធ្វើ​ពិឃាត​ឲ្យសោះ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ ហើយ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផង​ដែរ​លោក ជុំ វីរៈ អភិបាលរង​ស្រុក​សណ្តាន់​ក៏​បាន​លើកយក​លិខិត​លេខ ២៧៤២ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ ចុះ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ផ្សព្វផ្សាយ​ពង្រឹង​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដល់​ម្ចាស់​សត្តឃាតដ្ឋាន អាជីវករ​ពិឃាតសត្វ គោ ក្របី ជ្រូក នឹង​បក្សី ក្នុង​មូលដ្ឋាន​ស្រុក​សណ្តាន់ ដើម្បី​ឱ្យ​អាជីវកម្ម​ពិឃាតសត្វ​ប្រចាំឆ្នាំ ២០២១​ដោយ​មិន​ត្រូវ​ពិឃាតសត្វ​ក្រៅ​សត្តឃាតដ្ឋាន​របស់​ខ្លួន​ទេ​។

​ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់​ពេល​ពិឃាតសត្វ ត្រូវ​ពិនិត្យ​សត្វ​ឲ្យបាន​ត្រឹមត្រូវ​ប្រសិនបើមាន​ករណីស​ត្វមាន​បញ្ហា​សូម​រាយការណ៍​និង​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ​ភូមិ​/​ឃុំ​និង​មន្ត្រី​ជំនាញ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ស្របពេល​ដែល​ជំងឺប៉េស្ត​អា​ព្រិច​កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង លោក ជុំ វីរៈ អភិបាលរង​ស្រុក​សណ្តាន់​ក៏​បាន​សំណូមពរ​ដល់​ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់​គោរព​ច្បាប់​ស្ដីពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ឲ្យបាន​ត្រឹមត្រូវ​។

​ចុង​ក្រោយ​លោក​សូមឱ្យ​បងប្អូន​ទាំងអស់​កុំ​ភ្លេច​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ពិ​បាល និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ទាំងអស់គ្នា​។​

Filed in: ព័ត៌មានជាតិ