ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៨៣០​គ្រួសារ មកពី​ស្រុក​បារាយណ៍ និង​ស្រុក​សន្ទុក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ធំ​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៏ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​ស្តារ​ឡើងវិញ​ដែល​បន្ទាប់ពី​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​នា​ពេល​កន្លង​ទៅ​ចំនួន ៨៣០​គ្រួសារ មកពី​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ទីតាំង​វត្ត​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​លើកឡើង​ថា ដើម្បី​ធានា​ដល់​ការស្តារ​ឡើង​វិញ​នូវ​ជីវភាព និង​ការដាំដុះ​របស់​ប្រជាពលរដ្ឋ សម្តេច​តេជោ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់បទបញ្ជា​ដល់​ក្រសួង​មុខព្រួញ​សំខាន់ៗ​ចំនួន​៣ រួមមាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​អភិវឌ្ឍន៍ ជនបទ ត្រូវធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ក្នុង​ការចែក​ពូជស្រូវ ចែក​ពូជ​ដំណាំ ជួសជុល​ប្រព័ន្ធ ធារាសាស្ត្រ ប្រឡាយទឹក និង​ផ្លូវ​នៅតាម​ទីជនបទ​ជាដើម​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ដថា សម្តេច​តេជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្ពស់​ណាស់ លើ​ការ ស្តារឡើងវិញ​នូវ​ជីវភាព និង​ការដាំដុះ​របស់​ប្រជាពលរដ្ឋ​ក្រោយពេល​ទឹកជំនន់​បាន​ស្រក​ទៅវិញ ព្រោះ​ការបង្កបង្កើន​ផល​ក្រោយ​ទឹកជំនន់​ជា​កិច្ច​ការ​ចាំបាច់​ណាស់​ដើម្បី​ដោះស្រាយ​បញ្ហា ស្បៀងអាហារ និង​ក្នុង​ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យ​មាន​ភាពប្រសើរ​ឡើង​វិញ​នោះ​។

​ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ក៏​បាន​អំពាវនាវ​បន្ថែម​ទៅ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​នៅក្នុង​ខេត្ត​រង​ការ​ជន់​លិច​ឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​និង​ជួយ​អន្តរាគមន៍​ដល់​ការដាំដុះ​របស់​ប្រជាកសិករ ជាពិសេស​សំណូមពរ​ដល់​ប្រជាកសិករ​ទាំងអស់​ត្រូវ​ខិតខំ​ធ្វើ​ការងារ​បង្ក​បង្កើន​ផល​ឡើងវិញ​អោយបាន​ទាន់​រដូវ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​អោយ​បាន​ប្រសើរឡើង​។​

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ធ្វើ​របាយការណ៍​អោយដឹង​ថា​គិត​មក​ត្រឹម​ពេលនេះ​ទឹកជំនន់​បានធ្វើអោយ​ខេត្តកំពង់ធំ​រង​នូវ​ការប៉ះពាល់​ដល់​ដំណាំ​ស្រូវ​លើ​ផ្ទៃ​ដី​ស្រូវ​ចំនួន ១៨ ៨៥០​ហិកតា និង​ខូចខាត​ទាំងស្រុង​ចំនួន ១០ ៣៣៥​ហិកតា ស្មើនឹង​១២ ៣៦៥​គ្រួសារ និង​ដំណាំ​បន្លែ​រួមផ្សំ​លើ​ផ្ទៃដី​ចំនួន ៣៤២​ហិកតា​។ ប៉ុន្តែ​គ្រួសារ​ដាំ​ដំណាំ​ស្រូវ ដែល​អាច​ស្តារឡើងវិញ ដោយ​មាន​ប្រភពទឹក​ស្រោចស្រព​ចំនួន ៨ ២៥១​ហិកតា ស្មើ​នឹង​ចំនួន ៧ ៤៨០ គ្រួសារ និង​អាច​ធ្វើ​ការស្តា​ឡើងវិញ​បាន​។ ម្យ៉ាងវិញទៀត ចំពោះ​ស្រុក​សន្ទុក ផ្ទៃ​ដី​ដំណាំ​ស្រូវ​មាន​ចំនួន ៦៦៧ ហិកតា ស្មើនឹង ៨០៩​គ្រួសារ និង​ស្រុក​បារាយណ៍ ផ្ទៃ​ដី​ដំណាំង​ស្រូវ​ចំនួន ២៦ ហិកតា ស្មើនឹង ២១ គ្រួសារ ដែល​ត្រូវការ​ស្រូវ​ពូជ​ចំនួន ៨៣ តោន​។ ឯកឧត្តម បាន​បញ្ជាក់បន្ថែម​ថា មកដល់ពេលនេះ រដ្ឋបាលខេត្ត បាន​ធ្វើ​ការចែក​ពូជស្រូវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​មាន​លទ្ធភាព​ក្នុង​ស្តារឡើងវិញ​នេះ​សរុប មាន​ចំនួន ៨.២៥១​ហិកតា ស្មើនឹង​៧.៤៨០​គ្រួសារ ។​

​ជាមួយគ្នា​នោះ​ដែរ សម្រាប់​ប្រជាកសិករ​រងគ្រោះ​ដែល​កំពុង​ស្តារ​ការដាំដុះ​ស្រូវ​ឡើងវិញ​បាន​សម្តែង ការរីករាយ​ជាខ្លាំង ចំពោះ​ការយកចិត្តទុកដាក់ អំពី​សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ផ្តល់​ពូជស្រូវ​ដែលមាន​ដំណុះ​ល្អ​ជូន​ពួកគាត់​បាន​ទាន់ពេលវេលា​។ ចំណែកឯ​ពូជស្រូវ​ដែល​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ការខូចខាត​ដោយ​ទឹក​ជំនន់​នៅ​ពេល​នេះ​មាន​១​គ្រួសារ​ទទួលបាន​ពូជស្រូវ​ចំនួន​១០០​គីឡូក្រាម និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ