ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សកម្មភាព​ចុះ​ចែក​ធាតុ​ចូល​កសិកម្ម ជូន​ដល់​សមាជិក បណ្តុំ​អាជីវកម្ម​ចំនួន ៤ បណ្តុំ ដែល​មាន​គ្រួសារ​កសិក​រ​ចូលរួម​សរុប​ចំនួន​១៥៧ គ្រួសារ អញ្ជើញ​មក​ពី​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)÷​យោង​តាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ នឹង​នេសាទ កាលពី​រសៀល​ថ្ងៃ​ចន្ទ ៨​កេ​ី​ត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក នុត ច័ន្ទ​សុខា និង​លោក វៅ សុខា អភិបាល រង​ខេត្ត បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​ធាតុ​ចូល​កសិកម្ម ដែល​គាំទ្រ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE) ជូន​ដល់​កសិករ​ជា​សមាជិក​បណ្តុំ​អាជីវកម្ម​ចំនួន​៤​បណ្តុំ ដែល​មាន​គ្រួសារ​កសិក​រ ចូលរួម​សរុប​ចំនួន​១៥៧ គ្រួសារ អញ្ជើញ​មក​ពី​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។
​សមាសភាព ចូលរួម​ក្នុង​ពិធី​ចែក​ធាតុ​ចូល​កសិកម្ម រួមមាន លោក លោកស្រី អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រធាន​មន្ទីរ កង កម្លាំងប្រដាប់អាវុធ ទីប្រឹក្សា​កម្មវិធី ASPIRE អាជ្ញាធ័រ​ស្រុក​-​ឃុំ អ្នកលក់​ធាតុ​ចូល​កសិកម្ម តំណាង​ក្រុមហ៊ុន​អង្គរហ្គ្រី​ន អ្នក​ផ្សព្វផ្សាយ​ឃុំ​។​

​សូមបញ្ជាក់​ថា​៖ ប្រជាពលរដ្ឋ​ដែល​ជា​តំណាង​គ្រួសារ​កសិករ​និមួយៗ ក្នុងចំណោម​ចំនួន ១៥៧ គ្រួសារ ទទួលបាន​ធាតុ​ចូល​កសិកម្ម ដូចខាងក្រោម​៖
១. កូន​ត្រី​អណ្តែង និង​ចំណី​ត្រី​
២. ជីគីមី និង​ថ្នាំ​បំប៉ន និង​គ្រាប់ពូជ​ពោត​
៣. កូន​មាន់ ទ្រុង ចំណី និង​ស្នូក​ទឹក​ស្នូក​ចំណី និង​
៤. ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន ១០ ០០០ រៀល​
​បន្ទាប់ពី​ពិធី​ចែក​ធាតុ​ចូល​កសិកម្ម​បញ្ចប់ ក្រុម​ការងារ​ក៏​បាន​បន្ត​ពី​ធី​លែង​កូន​ត្រី​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ