ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ប្រកាស​ចូល​កាន់តំណែង​ជា​នាយសេនាធិការ​កងទ័ព​ជើងគោក​, ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន ជំនួស​នាយ​ឧត្ដមសេនីយ៍ ជា សារ៉ន ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ប្រកាស​តែងតាំង​មុខតំណែង ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន អត្តលេខ ០០០១១៦ ជា​មេបញ្ជាការរង និង​ជា​នាយសេនាធិការ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ជំនួស​នាយ​ឧត្ដមសេនីយ៍ ជា សារ៉ន ដែល​ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​។​

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ក្រោម​អធិបតីភាព នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​។​

​ក្នុង​របាយការណ៍​ស្វាគមន៍ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​គូសបញ្ជាក់​ពី​ការរីកចម្រើន​លើ​គ្រប់​ផ្នែក​របស់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក មានដូចជា ម្ចាស់​ការបំពេញភារកិច្ច​ស្នូល ការងារ​ហ្វឹកហ្វឺន ការចូលរួម​ស្តារ អភិវឌ្ឍ​សង្គមជាតិ រួមទាំង​កិច្ចសហការ​ការពា​រ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​។​

​ក្នុង​មតិ​សំណេះសំណាល​នាឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​កងយោធពល​ខេមរភូមិន្ទ​គ្រប់​បណ្ដា​ប្រភេទ​ទ័ព ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ជា​ពិសេស​បាន​ចូល​ជ្រៅ​ដល់​ដំណើរការ​កំណែទម្រង់​ក​ង​យោធពលខេមរភូមិន្ទ​(​និយាយ​ជា​រួម​) និង​និយាយ​ដោយឡែក បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែល​បាន​ខិតខំ​ជម្នះ​គ្រប់​ឧបសគ្គ និង​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​អបអរសាទរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​ស្នាដៃ​របស់ ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន ដែល​បាន​ខិតខំ​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ក្នុង​កិច្ចការ​បំរើ​ជាតិ​មាតុភូមិ​នា​ពេលកន្លងមក ព្រមទាំង​ផ្តាំ​ផ្ញើឲ្យ​ខិតខំ​បំពេញ​ភារកិច្ច​ក្នុង​នាម​ជា​នាយសេនាធិការ​កងទ័ព​ជើងគោក ការលើកកម្ពស់​សមត្ថ​ភាព សីលធម៌ គុណធម៌ ការចែករំលែក​ចំណេះដឹង បទពិសោធន៍​ដល់​នាយទាហាន​បន្តវេន និង​ការពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​។​

​បន្ថែម​លើ​នេះ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​លក្ខ័ន្តិកៈ បទ​វិន័យ​ទូទៅ​របស់​កង​យោធពល​ខេមរភូមិន្ទ​, គោរព​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​បទបញ្ញត្តិ ១០ ចំណុច​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ឱកាស​អបអរ​ខួប​២០​ឆ្នាំ​ថ្ងៃកំណើត​កងទ័ពជើងគោក (២៤-​មករា​-២០១៩)​។ ទន្ទឹម​នោះ ត្រូវ​ចូលរួម​ការពារ​សន្តិភាព​ឲ្យបាន​ដាច់ខា​ត ទោះ​ក្នុង​តម្លៃ​ណា​ក៍​ដោយ និង​ត្រូវ​យកចិត្តទុកដាក់​កសាង​ធនធានមនុស្ស​សម្រាប់​ជា​ប្រភព​បន្តវេន​ទៅ​ថ្ងៃ​អនាគត រួមទាំង​ការ​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​ការ​តម្លើង​ឋានន្តរសក្ដិ សមស្រប​តាម​មុខ​តំណែង ច្បាប់​លក្ខន្តិកៈ​របស់​កង​យោធពល​ខេមរភូមិន្ទ និង​ជម្រុញ​ការគ្រប់គ្រង​អចលនទ្រព្យ​របស់​រដ្ឋ​នៅតាម​បណ្ដា​កងឯកភាព​ឲ្យបាន​ល្អ​។​

​ពិធី​ប្រកាស​មុខតំណែង​នាយសេនាធិការ​កងទ័ព​ជើងគោក បានបញ្ចប់​បន្ទាប់ពី​ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន បាន​ធ្វើ​សេចក្ដី​ប្តេជ្ញាចិត្ត និង​គណៈអធិបតី​ប្រគល់​បាច់​ផ្កា វត្ថុ​អនុស្សាវរីយ៍ ជូន​ដល់​អតីត​នាយទាហានជាន់ខ្ពស់​របស់​បញ្ជាការដ្ឋានក​ង​ទ័ព​ជើងគោក ហើយ​ដែល​ត្រូវបាន​ដំឡើង​តួនាទី​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង​ការពារជាតិ​៕

Filed in: ព័ត៌មានជាតិ