ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ជន​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ពីរ​នាក់​ប្តី​ប្រពន្ធ នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រតនគិរី ៖ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​មាន​ការសម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី កាលពី​វេលា​ម៉ោង​១៩៖៣០​នាទី កម្លាំង​នគរបាល​ស្រុក​អូរយ៉ាដាវ បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​មួយកន្លែង ស្ថិតក្នុង​ភូមិ​កា​តែ ឃុំ​លំ​ជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដោយ​ដកហូត​បាន​សត្វព្រៃ​មួយចំនួន​។​

​នគរបាល​ដែល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​សត្វព្រៃ បានឱ្យដឹងថា ជនជាតិ​វៀតណាម ប្តី​ឈ្មោះ ដូ វ៉ាំង​ហ៊ុង អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យឿ​ង យិ​ងិន វត្ថុតាង​ដកហូត​បាន​រួម​មាន​៖ សត្វ​សំ​ពោធ​ចំនួន ៣​ក្បាល​, សត្វ​កា​ធា​យ​ចំនួន ១​ក្បាល និង​ទូរស័ព្ទដៃ ២​គ្រឿង​។​
​សមត្ថកិច្ច​បាន​បន្តថា មុន​ឈានដល់​ការចុះ​បង្ក្រាប​នេះ គឺ​កម្លាំង​សម្ងាត់​បាន​តាមដាន​សកម្មភាព​នេះ ជា​យូរ​មក​ហើយ​ទើប​សុំ​យោបល់​ថ្នាក់លើ​បង្ក្រាប​ជាក់ស្តែង​តែម្តង​។​

​បច្ចុប្បន្ននេះ ជនជាតិ​វៀតណាម​២​នាក់ ប្តី​ប្រពន្ធ និង​វត្ថុតាង​ត្រូវបាន​មន្ត្រីនគរបាល​ស្រុក​អូរយ៉ាដាវ ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ​ចាត់ចែង​បន្ត​។​

​រហូតដល់​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ហុង វណ្ណ​រាន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ បានទេ​។ ប៉ុន្តែ​ករណី​ខាងលើនេះ ត្រូវបាន​គេ​បង្ហើប​ឱ្យដឹងថា កំពុងមាន​អ្នករត់​ការណ៍​ខ្វែង​ខ្វាត់ ដើម្បី​ឱ្យ​ជនជាតិ​វៀតណាម​២​នាក់ ប្តី​ប្រពន្ធ​នេះ​រួច​ពី​សំណាញ់​ច្បាប់​ផង​ដែរ ។​

​សូមបញ្ជាក់​ថា ៖ ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​ដោយ​ឡែក​ទៀត​បង្ហើប​ឱ្យដឹងថា ជនជាតិ​វៀតណាម​២​នាក់ ប្តី​ប្រពន្ធ​ប្រកបមុខរបរ​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់ ទៅ​ប្រទេស​វៀតណាម តាម​មធ្យោបាយ​រថយន្ត​ផ្ទាល់ខ្លួន ជា​យូរណាស់​មកហើយ​, ដោយ​មាន​សមត្ថកិច្ច​ខិលខូច​មួយចំនួន​ដែល​បាន​ទទួល​ផលប្រយោជន៍​ជួយ​កាង​ពីក្រោយ​ឱ្យ​ថែមទៀត​ផង ៕

Filed in: ព័ត៌មានជាតិ