ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ០៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង បានដឹកនាំមន្ដ្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ ចុះចែកម៉ាស់ នំ និង សួរសុខទុក្ខបងប្អូនប្រជាសហគមន៍អណ្ដូង ដែលរស់នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕