ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ អញ្ជើញ​ម្ចាស់​អាជីវកម្ម ៨​ទីតាំង មក​ពិភាក្សា ស្តីពី​ការទូទាត់​បំណុល​ថ្លៃ​សេវា​ប្រមូល​សំរាម

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ចំនួន​៨​ទីតាំង មក​ប្រជុំ​ពិភាក្សា ស្តីពី​ការទូទាត់​បំណុល​ថ្លៃ​សេវា​ប្រមូល​សំរាម ទោះបី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ជា​ច្រើនលើក​ច្រើនសារ​ហើយ​ក៏ដោយ​។​

​ក្រោយ​ពី​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​រួចមក ដែល​ធ្វើឡើង​ក្រោម​វត្តមាន​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ម្ចាស់​អាជីវកម្ម​ទាំង​៨​ទីតាំង បាន​ឯកភាព​ទូទាត់​បំណុល​ទាំងអស់ និង​យល់ព្រម​បង់ថ្លៃ​សេវា​ប្រមូល​សម្រាប់​ខែ​បន្តបន្ទាប់​ទៀត (​បញ្ហា គឺ​ការ​មិន​ទាន់​យល់​គ្នា​ប៉ុណ្ណោះ​)​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​រំ​ឮ​ក​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ សូម​ធ្វើការ​ទូទាត់​ថ្លៃ​ប្រមូល​សំរាម និង​សំណល់​រឹង​ឱ្យបាន​ទៀត​ទាត់ ដើម្បី​ជៀសវាង​ការអនុវត្ត​វិធានការ​រដ្ឋបាល គឺ​ការបិទ​អាជីវកម្ម​។​

​ជាថ្មី​ម្ដងទៀត សូម​ប្រជាពលរដ្ឋ​ទាំងអស់​អញ្ជើញ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំ​ខែ​ឱ្យ​បាន​ទៀងទាត់ និង​ទាន់​ពេល​វ​លា ព្រោះនេះ​ជា​កាតាព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការប្រមូល​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ សម្រាប់​ខែ​តុលា ឆ្នាំ​២០២០​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី កំពុង​ទទួល​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង សម្រាប់​ខែ​តុលា ឆ្នាំ​២០២០ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិន​បាន​បង់ថ្លៃ​សេវា សម្រាប់​ខែ​កញ្ញា និង​ខែ​មុនៗ​កន្លងមក រដ្ឋបាល​រាជធានី បាន​អនុវត្ត​វិធានការ​ដោយ​កត់ត្រា​ជា​បំណុល​រួចហើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ខ្លួន​បន្ដ​ប្រកាន់យក​ភាព​អត់ធ្មត់​មិន​អនុវត្ត​វិធានការ​រដ្ឋបាល និង​ច្បាប់ ដោយ​នៅ​តែ​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ ជា​អាជីវករ ពាណិជ្ជករ សិ​ប្បករ ធុរៈជន​ភ្ញាក់រលឹក និង​រួសរាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម សំណង​រឹង ឲ្យបាន​ទាន់​ពេលវេលា​កំណត់​។ ដោយឡែក ថ្លៃ​សេវា​ប្រមូល​សំរាម​ខែតុលា ឆ្នាំ​២០២០ ត្រូវ​កំណត់​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០៕ ប្រភព ៖ FN

Filed in: ព័ត៌មានជាតិ