ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ដើមឈើ​លិច​ទឹក​ធំៗ នៅ​បឹង​ទន្លេសាប ខេត្ត​កំពង់ឆ្នាំង រង​ការកាប់​បំផ្លាញ តែ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​បង្ក្រាប និង​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ឆ្នាំង ៖ ដើមឈើ​ធំៗ ដែល​ជា​ដើមឈើ​ព្រៃ​លិច​ទឹក​ជាច្រើន​កន្លែង ស្ថិត​នៅ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ទឹកដី នៃ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​រង​នូវ​ការកាប់បំផ្លាញ​ពី​ក្រុម​ជនល្មើស ដែល​ពួកគេ​កំពុងតែ​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន​ធ្វើការ​បង្ក្រាប និង​មាន​វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ខាង​នេះ បើតាម​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេសាប បាន​ប្រាប់ថា គឺ​មាន​សកម្មភាព​ជា​យូរណាស់​មក​ហើយ​ឱ្យ​តែ​ដល់​រដូវ​នេះ គឺ​អំឡុង​ខែវិច្ឆិកា និង​ខែធ្នូ ដែល​ជា​រដូវ​គេ​ចាប់ផ្ដើម​ដាក់​សម្រាស់​យក​ត្រី គឺ​ជនល្មើស​តែងតែ​បាន​ដើរ​កាប់រំលំ​ដើមឈើ​ព្រៃ​លិច​ទឹក ទាំង​តូច​ទាំង​ធំ ដើម្បី​យកមក​ដាក់​ធ្វើ​ជា​សម្រាស់​ឱ្យ​ត្រី​កុំ លុះដល់​ខែ​សម្រក គឺ​ក្នុង​ខែ​មករា ខែ​កុម្ភៈ ខែ​មិនា ពិសេស​មុន​រដូវចូលឆ្នាំ​ចិន និង​ចូល​ឆ្នាំ​ខ្មែរ ពួកគេ​បាន​ចាប់ផ្ដើម ចាប់​ត្រី​នៅក្នុង​សម្រាស់ ដោយ​ប្រើ​អួន​ហ៊ុ​ជុំវិញ​សម្រាប់​រួចហើយ គេ​ក៏​ចាប់ផ្តើម​កៀរ​យក​ត្រី​តែម្តង​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា ការដាក់​សម្រាស់​ឱ្យ​ត្រី​កុំ​ដើម្បី​ចាប់​យក​ត្រី​ខាងលើនេះ គឺ​កើតមាន​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ត្រូវបាន​ជនល្មើស​ដាក់​យក​ត្រី ស្ទើ​នៅ​ពាសពេញ​ទន្លេ ក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ឆ្នាំង ដែល​សម្រាស់​ទាំងអស់នោះ ត្រូវបាន​គេ​ដាក់​នៅ​តាម​បឹង ត្រពាំង ព្រែក ទន្លេ​។​ល​។ ។​

​បើ​តាម​មន្ត្រី​ជំនាញ​ផ្នែក​ជលផល ធ្លាប់បាន​ប្រាប់​ថា ការដាក់​សម្រាស់​ដើម្បី​ចាប់​យក​ត្រី គឺជា​បទល្មើស​ដែល​ត្រូវបាន​ច្បាប់​ហាមឃាត់​ដាច់ខាត ព្រោះ​វា​ប៉ះពាល់​ទីមួយ​ការធ្វើ​ឱ្យ​គោក​រាក់​ទន្លេ ទី​ពីរ​ការ កាប់បំផ្លាញ​ព្រៃ​លិច ទឹក​នៅ​ក្នុង​ទន្លេ ព្រោះ​ការ​ដាក់​សម្រាស់​នេះ ក្រៅពី​ការកាប់​យក​មែកឈើ​ពី​ព្រៃ​លិច​ទឹក​មក​ដាក់​ធ្វើ​ជា​សម្រាស់ គឺ​មិន​មាន​អ្វី​ផ្សេង​មក​ដាក់​ជំនួស​បាន​ឡើយ​។​

​ជាក់ស្ដែង​នា​ល្ងាច​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មន្ត្រី​ជំនាញ​ជលផល​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក តាត សីហា​ក់ នាយ​ផ្នែក​រដ្ឋ បាល​ជលផល​កំពង់លែង បាន​ចាប់​ឃាត់​ទូក​ដឹក​សម្រាស់​មួយគ្រឿង ដែល​មាន​សម្រាស់​ជាច្រើន យក​មក​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ជលផល​ប្រឡាយ​មាស​។ ពាក់ព័ន្ធ​ក្នុង​ការចាប់​ឃាត់​ទូក​ដឹក​សម្រាស់​ខាងលើនេះ​។​

​បន្ថែម​ពី​នេះ​នា​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ លោក តាត សីហា​ក់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កំពង់លែង បាន​ប្រាប់​អង្គភាព​ព័ត៌មាន ឱ្យដឹងថា បច្ចុប្បន្ននេះ លោក​បាន​ស្រាវជ្រាវ​ចាប់បាន​ជនល្មើស​បាន ១​នាក់ ក្នុងចំណោម ២​នាក់ ដែលជា​អ្នក​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក ហើយ​លោក​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ​ហើយ​ដែរ​។​

​ព្រៃ​លិច​ទឹក​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ជលផល រហូតដល់​មាន​ការកំណត់​ថា​ព្រៃ​លិច​ទឹក ជា​កត្តា​ស្លាប់​រស់​របស់​វិស័យ​ជលផល​ទៀតផង ហើយ​ត្រូវបាន​កំណត់​នៅក្នុង​ច្បាប់​ស្តីពី​ផលថា​ជា​ដែន​នេសាទ ដែល​ត្រូវ​ថែរក្សា​ការពារ​យ៉ាង​ម៉ឹងម៉ាត់​បំផុត ដើម្បី​ធានា​កុំឱ្យ​បាត់បង់​។ ព្រៃ​លិច​ទឹក​ក៏​មាន​តួនាទី​ចម្បង ក្នុង​វិស័យ​ជលផល ដែល​គួរឱ្យ​ចាប់អារម្មណ៍​ដូចជា​៖ ព្រៃ​លិច​ទឹកជា​ទីជម្រក​យ៉ាងសំខាន់​ជា​ប្រភព​ផ្ដល់​ចំណី និង​ជា​កន្លែង​ពង​កូន​យ៉ាង​កក់ក្តៅ​របស់​ហ្វូង​មច្ឆជាតិ និង​សត្វ​ផ្សេងៗ​ទៀត ដែល​ជា​ធនធាន​ជលផល ព្រោះថា​នៅ​ក្នុង​ព្រៃ​លិច​ទឹក​មាន​ចំណី​ធម្មជាតិ​យ៉ាង​សំបូរបែប​ដែល​អាច​បំប៉ន​ជីវចម្រុះ​ធនធាន​ជលផល​ខាងលើនេះ ឱ្យមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​។​

​ព្រៃ​លិច​ទឹក​មាន​តួនាទី​ដ៏​ពិសិដ្ឋ​ក្នុងកា​រទប់ ស្កាត់​ការហូរ​ច្រោះ​ដី ពី​ទីទួល​ទៅ​កាន់​ទី​ទាប​នឹង​ការ​ដុះ​ដី​នៅក្នុង​ទី​ទំនាប​ហើយ​យ៉ាង​ហោ ចណាស់​ក៏​ព្រៃ​លិច​ទឹក​អាចជួយ​បន្ថយល្បឿន​នៃ​ការហូរ​ច្រោះ​ដី នឹង​ដុះ​ដី​ជា​រៀងរាល់ឆ្នាំ ដែល​ជា​ប្រភព​នៃ​ការ​គោក​រីង​បណ្ដាលឱ្យ​ខូច​ដែន​នេសាទ​។ ព្រៃ​លិច​ទឹក​ក៏​ជារ​បាំង​ខ្យល់ព្យុះ ការពារ​លំនៅដ្ឋាន​របស់​ប្រជា​នេសាទ ឬ​ប្រជាពលរដ្ឋ​ដែល​មាន​លក្ខណៈ​ជា​ភូមិ​បណ្ដែ ត​ទឹក ឬ​ភូមិ​ក្នុង​ទឹក​តាម​មាត់​ទន្លេ ព្រៃ​លិច​ទឹក​ក៏​បាន​ផ្ដល់​តាមរយៈ​សោភ័ណភាព​ធម្មជាតិ នៅ​ទេសភាព​យ៉ាង​ប្រណីត​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក្នុង​ការដើរ​កម្សាន្ត​ផងដែរ​។ ហេតុនេះ​ព្រៃ​លិច​ទឹក​ជា​កត្តា​ចាំបាច់​សំខាន់​ក្រៃលែង សម្រាប់​វិស័យ​ជលផល​ដោយ​ពុំ​អាច​ខ្វះ​បាន​ឡើយ​៕ (plpt)

Filed in: ព័ត៌មានជាតិ