ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​ឧត្តមសេនីយ៍ទោ ស ថេង អញ្ជើញ ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​ជូន​ក្រុមគ្រួសារ​នៃ​សព​មន្ដ្រីនគរបាល​ចំនួន​០២​គ្រួសារ​នៅ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​ក្រគរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ពោធិ៍សាត់​) ÷​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ទោ ស ថេង អញ្ជើញ​ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​ជូន​ក្រុមគ្រួសារ​នៃ​សព​មន្ត្រីនគរបាល​ចំនួន​០២​គ្រួសារ​នៅ​ក្រុង​ពោធិ៍សាត់​និង​ស្រុក​ក្រគរ សរុប​ចំនួន ១២,០០០,០០០​រៀល ជូន​ក្រុមគ្រួសារ​នៃ​សព​មន្ត្រីនគរបាល​ចំនួន​០២​គ្រួសារ ដែល​ក្នុង​១​គ្រួសារៗ​ទទួលបាន​ថវិកា​ចំនួន​៦,០០០,០០០​រៀល ៖
១- លោកស្រី ឡឹ​ក គឹម​សាន រស់នៅ​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ត្រូវជា​ភរិយា​នៃ​សព​លោក​អនុសេនីយ៍ទោ ជី ហុង (​មន្ត្រី​ចូល​និវត្ត​) នៃ ការិយាល័យ​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​។​
២- លោក កែ ស៊ុន​តូច រស់នៅ​ភូមិ​ឃ្លាំង​មឿង ឃុំ​អន្លុងត្នោត ស្រុក​ក្រគរ ត្រូវជា​កូន​នៃ​សព​លោក​ព្រិន្ទបាលឯក កែ ខេង (​មន្ត្រី​ចូល​និវត្ត​) នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​។​

ក្នុង​ពិធី​សំណេះសំណាល​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ជា​ប្រធានកិត្តិយស​សមាគម ស​.​ម​.​ន ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សមាគម ស​.​ម​.​ន ដែល​ឯកឧត្តម​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​របស់​កងកម្លាំង​នគរបាល​ជាតិ​ទូទាំង​ប្រទេស​ដូច​នេះ​ទើប​ឯកឧត្តម​ផ្តួចផ្តើម​ឲ្យមាន​សមាគម​មិត្ត​នគរបា​ល​នេះ​ឡើង​ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ជីវភាព​ស្វា​ម៉ី ភរិយា​មន្ត្រីនគរបាល​ទាំងអស់ សម្រាប់​ក្រុម​គ្រួសារ​ទុក​ធ្វើ​ជា​ទុន​ប្រកបមុខរបរ​ផ្សេងៗ​ដេ​ី​ម្បីស​ម្រួ​ល​ជីវភាព​ទៅ​ថ្ងៃក្រោយ​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​មានប្រសាសន៍​បន្ត​ថា ចំពោះ​ការបាត់បង់​លោក​ទាំង​ពីរ​នាក់​ដែល​ជា​ស្វាមី ជា​ឪពុក និង​ជា​ជីតា​ដ៏​ល្អ​នៃ​គ្រួសារ​សព ជា​ការសោកស្តាយ ជាទីបំផុត​ដែល​កន្លងមក​លោក​ទាំង​ពីរ​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​យ៉ាង​ល្អប្រសើរ ៕

 

Filed in: ព័ត៌មានជាតិ