ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ មួយ​ខ្នង​នៅ​ក្រុង​បាត់ដំបង មិនទាន់​ដឹង​មូលហេតុ !

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ មិគសិ​រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ 2020 វេលា​ម៉ោង 07:30​នាទី​ព្រឹក កើត​ករណី​អគ្គិភ័យ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​01​ខ្នង (​ផ្ទះ​ទៀម ខូចខាត​ទាំងស្រុង​) ទំហំ 8​ម​x15​ម ស្ថិត​នៅក្នុង​ចំណុច​ក្រុមទី 01 ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ផ្ទះ​មាន​ជញ្ជាំង​ថ្ម ដំបូល​ស័ង្កសី របស់​ម្ចាស់​ឈ្មោះ ពិន ស​ម្ប​តិ្ត ភេទ​ស្រី អាយុ 67​ឆ្នាំ រស់នៅ​ទី​កន្លែង​កើតហេតុ​ខាងលើ​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ កម្លាំង​ជំនាញ​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន 05​គ្រឿង (​រថយន្ត​របស់​ស្រុក​សង្កែ 01 គ្រឿង រថយន្ត​ប្រេង​សូ​គី​មិច 01​គ្រឿង )
​និង​ប្រើប្រាស់​ទឹក​អស់​ចំនួន 06​ឡាន​ផង​។​

​សមត្ថកិច្ច​មិន​ទាន់​អាចសន្និដ្ឋាន​ថា ហេតុការណ៍​បណ្តាលមកពី​អ្វី​នៅ​ឡើយ ។ ទោះជា​យ៉ាងណា​ក៏ដោយ មិន​មនុស្ស​រងគ្រោះ​នៅ​ក្នុង​គ្រោះ​អគ្គីភ័យ​នេះ​ទេ ៕

Filed in: ព័ត៌មានជាតិ