ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ទៅ​លើ​សំណាក​ដែល​បាន​ផ្តល់​ជា​លើក​ទី​៤​របស់​ខ្ញុំ​គឺ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​មេ​រោគកូ​វីដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខ្ញុំ​ពិតជា​មាន​ក្តីរំភើប​រីករាយ​ជា​ពន់ពេក​នៅ​រសៀល​ថ្ងៃ​នេះ​ក្រោយពី​ទទួលបាន​ដំណឹង​ពី​ក្រសួង​សុខាភិបាល ថា​៖​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ទៅ​លើ​សំណាក​ដែល​បាន​ផ្តល់​ជា​លើក​ទី​៤​នា​ព្រឹក​មិញ​នេះ​របស់​យើងខ្ញុំ​ករុណា ខ្ញុំ​គឺ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​មេ​រោគកូ​វីដ​១៩ ។​

​យើងខ្ញុំ​ករុណ​ខ្ញុំ​សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ក្រសួង​សុខាភិបាល​និង​មន្ត្រី​វិទ្យាស្ថាន​ប៉ា​ស្ទើរ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​យក​សំណាក និង​ធ្វើការ​វិភាគ​យ៉ាង​សុ​ក្រិត​បំផុត ទន្ទឹមនឹងនេះ យើងខ្ញុំ​ករុណា ខ្ញុំ​សូម អរ​ព្រះ​គុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ព្រះ​តេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​នាង​កញ្ញា ដែល​បាន​ផ្ញើរ​សារ​សំដែង​ការព្រួយបារម្ភ​ពី​សុខភាព​របស់​យើងខ្ញុំ​ករុណា ខ្ញុំ និង​លើសពី​នេះ​ទៀត​គឺ​បាន​ផ្ញើរ​សារ​ជូនពរ​មក​យើងខ្ញុំ​ករុណា ខ្ញុំ​ឲ្យ​រួចផុត​ពី​ការឆ្លង​មេ​រោគកូ​វិដ ១៩ ។​

​ស្ថិតក្នុង​ឱកាស​នេះ យើងខ្ញុំ​ករុណា ខ្ញុំ សូម​ប្រគេន​និង​ជូនពរ ព្រះ​តេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​នាង​កញ្ញា សូម​ទទួលបាន​ពុទ្ធពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ