ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ផ្លាស់ប្ដូរ​មុខតំណែង និង​បំពាក់​ឋានន្ដរស័ក្ដិ​ដល់​នាយទាហាន ចំណុះ​យោធភូមិភាគ​ទី​៥

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ តំណាង​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ប្រកាស​តែងតាំង ផ្លាស់ប្តូរ​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​នាយទាហាន ក្នុង​យោធភូមិ​ភាគ​ទី​៥​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន បាន​កោតសរសើរ​ដល់​ការបំពេញភារកិច្ច កន្លងមក​សម្រេចបាន​ល្អ ហើយក៏​បាន​កងទ័ពជើងគោក អគ្គមេបញ្ជាការ ក្រសួង​ការពារជាតិ និង​ប្រមុខ​រាជរដ្ឋាភិបាល ផ្តល់​ទំនុកចិត្ត តែងតាំង​ផ្លាស់ប្តូរ​មុខងារ​ថ្មី និង​ផ្តល់​ឋានន្តរស័ក្តិ ជូន​ដល់​នាយទាហាន យើង​នា​ពេល​នេះ ដែល​ជា​នាយទាហាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​។​

​លោក​ឧត្តមសេនីយ៍ ឯក ឯក សំ​អូន បាន​ណែនាំ​នាយទាហាន ដែល​ទទួលបាន​តួនាទី និង​តម្លើង​ឋានន្ដរ​ស័ក្ដិ​នេះ ត្រូវ​បន្ត​គោរព និង​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ រាល់​បទបញ្ជា សារាចរ សេចក្តីណែនាំ​របស់​ថ្នាក់លើ ហើយ​ត្រូវ​មាន​ភាពស្មោះត្រង់​ដាច់ខាត​ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជ​រាដ្ឋាភិបាល ស្របច្បាប់​។ ព្រមទាំង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ការងារ​លើ​គ្រប់​វិស័យ ពិសេស​ការងារ​ហ្វឹកហ្វឺន​រៀនសូត្រ ដើម្បី​លើកកម្ពស់ សមត្ថភាព​កងទ័ព ចូលរួមចំណែក​ថែរក្សា​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​លោក​បន្ដថា នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ត្រូវ​រួមគ្នា​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ល្អ មាន​តម្លាភាព​ដោះស្រាយ​ជម្នះ​រាល់​ភាព​អសកម្ម និង​មាន​ទំនាក់ទំនង​សហការ​ល្អ ចេះ​ដោះស្រាយ​រួមគ្នា ទប់ស្កាត់​រាល់​បទល្មើស ក្តាប់​ឲ្យបាន​ទាន់​ពេល​សភាពការណ៍ និង​ចេះ​រាយការណ៍​សុំ​យោបល់​ថ្នាក់លើ​។ ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព កងទ័ព​ដាច់ខាត​មិនឲ្យ​មាន​ការសេព និង​ជួញដូរ​គ្រឿងញៀន និង​បន្ត​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ កុំឲ្យ​រីក​រាលដាល​ចូល​សហគមន៍​៕

Filed in: ព័ត៌មានជាតិ