ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ ៤០​គ្រួសារ !

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ៖ នា​ព្រឹក ថ្ងៃ​ពុធ ៣ កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកស្រី លោក លឿង សុ​ភក្តិ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ស្វាយចេក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ​ចំនួន​៤០​គ្រួសារ នៅ​ភូមិ ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ។​
​ក្នុងនោះ មួយ​គ្រួសារ​ទទួលបាន -​អង្ករ ២៥​គីឡូក្រាម -​ទឹកត្រី​០១​យួ -​ទឹកស៊ីអ៊ីវ​១​យួរ -​បី​ចេង ០១​ថង់​តូច -​ទឹក​សុទ្ធ ០២​យួរ​-​ថវិការ ២ ម៉ឺន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ថ្លែង​ក្នុង​ឳ​កាស​នោះដែរ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​អោយ​បងប្អូន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការការពារ​ប្រឆាំង​ជំងឺ​កូវី​ដ ១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ៕

Filed in: ព័ត៌មានជាតិ