ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែ​តុលា និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​ខែ​បន្ត ក្រោម​ការដឹកនាំ​ដោយ លោក វរសេនីយ៍ឯក ពៅ មុនី​ជោតិ នាយប៉ុស្តិ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ០៨​និង​៣០​នាទី ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ខែ​តុលា និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​ខែ​បន្ត ក្រោម​ការដឹកនាំ​ដោយ លោក វរសេនីយ៍ឯក ពៅ មុនី​ជោតិ នាយប៉ុស្តិ៍​។​

​នៅក្នុង​កិច្ចប្រជុំ​នាពេលនេះ ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក​នាយរង​ប៉ុស្តិ៍​, នាយ​-​នាយរង​ផ្នែក និង​មន្ត្រី​ប៉ុស្តិ៍​មួយ​ចំនួន​ទៀត​។​

​លោកនាយ​ប៉ុស្តិ៍ បាន​លើកឡើង​អំពី​ខ្លឹមសារ​សំខាន់ៗ មួយចំនួន​មាន ការផ្សព្វផ្សាយ​ខ្លឹមសារ​អង្គប្រជុំ របស់​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០, ណែនាំ និង​ក្រើនរំលឹក ដល់​កម្លាំង​ប៉ុស្តិ៍​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការអនុវត្តន៍​វិធានការ​អនាម័យ​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ជម្ងឺឆ្លង COVID-19 អោយបាន​ខ្ជាប់ខ្ជួន​, យកចិត្តទុកដាក់​ក្នុង​ការអនុវត្តន៍​ការងារ​ជំនាញ តាម​គោលដៅ​នី​មួយៗ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​, ពង្រឹង​ការទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន ចេញ​-​ចូល ប្រទេស គ្រប់​ប្រភេទ ជា​ពិសេស​មុខសញ្ញា​បញ្ជី​ខ្មៅ​, ពង្រឹង​ការ​ល្បាត​នៅតាម ស្លាប​ឆ្វេង​-​ស្លាប​ស្តាំ ក្នុង​រង្វង់​ភូមិសាស្ត្រ​ប្រតិបត្តិការ​របស់​ប៉ុស្តិ៍​, ក្រុមប្រឹក្សាវិន័យ​ប៉ុស្តិ៍​ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​សង្កេត និង​តាមដាន​ជាប្រចាំ​ចំពោះ​សកម្មភាព​បំពេញ​ការងារ​របស់​មន្ត្រី សំដៅ​ពិនិត្យ​អំពី​ភាព​អសកម្ម រឺ​ទង្វើ​ភាពមិនប្រក្រតី​ណាមួយ ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច ជា​ពិសេស​ធ្វើ​ការផ្សព្វផ្សាយ​ណែនាំ ដល់​កម្លាំង​ប៉ុស្តិ៍ ឲ្យ​គោរព​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​លេខ ០០៦ បប​ជ​, ត្រូវគោរព​ម៉ោង​ពេលវេលា​បំពេញការងារ​, ការ​ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ​ក្នុងពេល​បំពេញ​ការងារ​, ការគោរព​គំនាប់ និង​កាត់សក់​ឲ្យបាន​ខ្លី​សមរម្យ​, ធ្វើ​ការសម្អាត​កន្លែង​បំពេញ​ការងារ​ឲ្យមាន​អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ ថែរក្សា​ឧបករណ៍ សម្ភារៈ​ប្រើប្រាស់​ដែល​បម្រើឲ្យ​ការបំពេញ​ការងារ​ជំនាញ ជាពិសេស​ឧបករណ៍​ប្រព័ន្ធ​គ្រប់គ្រង​ព្រំដែន​កម្ពុជា CBMS, មិន​ត្រូវ​ប្រព្រឹត្ត រឺ មាន​ការពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​មិន​ត្រូវ​ពិសារ​គ្រឿង​ស្រវឹង នៅតាម​បណ្ដា​គោលដៅ ក្នុង​ម៉ោង​ពេល​បំពេញការងារ​, ត្រូវ​រួសរាយ​រាក់ទាក់ ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ក្នុងពេល​បំពេញ​ការងារ និង​បំរើសេវា​ជូន​អ្នកដំណើរ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ឲ្យបាន​ល្អ​ដោយ​ការនិយាយស្តី​ត្រូវមាន​ក្រមសីលធម៌ ព្រមទាំង​រៀបចំ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​រង្វង់​ភូមិសាស្ត្រ​ប្រតិបត្តិការ​របស់​ប៉ុស្តិ៍ ឲ្យបាន​ល្អ​ប្រសើរ​, ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ជាពិសេស​ការដឹង​សុខទុក្ខ និង​ចេះ​ជួយ​យក​អាសារ​គ្នា​ទៅវិញទៅមក ក្នុង​គ្រា​មាន​ជួប​ទុក្ខលំបាក​ណាមួយ​៕

Filed in: ព័ត៌មានជាតិ