ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចែក​ពូជ​បន្លែ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៧៥០​គ្រួសារ ក្នុង​ស្រុក​គាស់ក្រឡ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចែក​ពូជ​បន្លែ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៧៥០​គ្រួសារ ក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។​

​ពិធី​ចែក​ពូជ​បន្លែ​ចម្រុះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នា​ឱកាស​នោះ មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ក្រុមការងារ​គណបក្ស​ចុះជួយ​ស្រុក​គាស់ក្រឡ​, សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​, សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនរូប​ទៀត​។​

​ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ឯកឧត្តម​អភិបាលខេត្ត រួម​ទាំងអស់​លោក​តំណាង​ក្រុមការងារ​ពាក់ព័ន្ធ បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​អំឡុង​ពេល​ទឹកជំនន់ និង​បន្ទាប់​ពី​ទឹក​បាន​ស្រក​។​

​ជាមួយគ្នានេះ​ក៏​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​យក​ពូជ​បន្លែ​ដែល​ទទួលបាន​នៅ​ថ្ងៃនេះ​ទៅ​ដាំ​ដុះ​បង្កបង្កើនផល​ដើម្បី​បាន​ទាំង​សម្រាប់​ការ​ទទួលទាន ឬ​អាច​លក់ដូរ​ដើម្បី​យក​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ ព្រមទាំង​បន្ត​ចូលរួម​អនុវត្ត​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ៕

Filed in: ព័ត៌មានជាតិ