ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

អតីត​មិត្ត​រួម​ជំនាន់ សាលា​បាក់​ទូក មួយក្រុម រក្សាបាន​នូវ វប្បធម៌​ជួយ​គ្នា​គ្រប់​គ្រា​លំបាក គ្រប់​កាលៈទេសៈ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​មួយ​ក្រុម ដែល​បាន​ប្រមូលផ្តុំ​ចងក្រង​គ្នា​មក​ជា​ច្រើន​ឆ្នាំ បាន​បន្ត វប្បធម៌​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ជាថ្មីទៀត បើទោះបីជា​ស្ថានភាព​កម្ពុជា កំពុង​ប្រឈម​ជាមួយ​ការរីក​រាលដាល​នូវ​ជំងឺឆ្លង កូវី​ដ​-១៩ ក៏ដោយ​។

​ដោយ​យោង​ទៅ​លើ​ការ​មមាញឹក​ក្នុង​ភារកិច្ច​រាងៗ​ខ្លួន​ផង និង​ជៀសវាង​ការប្រមូលផ្តុំ​គ្នា​ច្រើន​ផង អតីត​មិត្ត​រួម​ជំនាន់ នៃ​សាលា​បាក់​ទូក​ទាំងនេះ បាន​បំបែក​គ្នា​ជា​ពីរ​ក្រុម នាំ​យក​សម្ភារៈ ភេសជ្ជៈ ផ្លែឈើ និង ថវិកា ទៅ​ប្រគល់ជូន​និង​សួរសុខទុក្ខ អ្នកជំងឺ ០២​នាក់​ផ្សេង​គ្នា ដែល​ជា​អតីត​មិត្ត​រួម​ជំនាន់ និង អតីត គ្រូបង្រៀន​ពួកគេ កាលពី​អំឡុង​ឆ្នាំ​១៩៨០-១៩៨៩​។​

​ការចែករំលែក​ជួយ​គ្នា​ថ្មី​នេះ​រួមមាន​៖
១- លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មិត្តភក្ដិ ធ្លាប់​រៀន​ជំនាន់​ជាមួយគ្នា មួយចំនួន មាន​ទាំង អតីត លោក​គ្រូបង្រៀន​គណិតវិទ្យា​ដ៏​ល្បី​នៅ​សាលា​បាក់​ទូក គឺ​លោកគ្រូ គំ ពិន រួម​ដំណើរ​ជាមួយ​ផង ចុះ​ទៅ​សួរសុខទុក្ខ​អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ឈ្មោះ លី សារុន ជា​មន្ត្រីរាជការ​បម្រើកា​រ​នៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ជួប​ឧបទ្ទវហេតុ​ដួល​បាក់ដៃ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរ​សម្រាក​ព្យាបាល សម្ភព​ចំរើន ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
២- លោក ឧត្តមសេនីយ៍ឯក តាន់ សុខ​វិជ្ជា ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ដឹកនាំ​មិត្តភក្ដិ​រួម​ជំនាន់​សាលា​បាក់​ទូក មួយចំនួន រួម​ទាំង​មាន​វត្តមាន​ចូលរួម​ពី អតីត​លោកគ្រូ អ្នកគ្រូ នៅ​សាលា​បាក់​ទូក មួយចំនួន​ផង បាន​ចុះ​សួរសុខទុក្ខ​អតីត​អ្នកគ្រូ ភោគ សុទ្ធា​រី ដែល​ធ្លាប់​បង្រៀន​មុខ​វិទ្យា​ជីវៈ​វិជ្ជា នៅ​សាលា​បាក់​ទូក បាន​ទទួល​ការវះកាត់ ដុំ​គីស​ក្នុង​ស្បូន សម្រាក​នៅ​គ្លីនិក​ឯកជន​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ផ្សារ​ធំថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​កាយវិការ​យកចិត្តទុកដាក់​ព្រួយបារម្ភ​ពី​មិត្តភក្តិ​របស់ អតីត​សិស្ស​សាលា​បាក់​បាក់​ទូក​មួយ​ក្រុម​នេះ គឺ​តែងតែ​ធ្វើឡើង​ជា​ញឹកញាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ តាមរយៈ​ការ​ចងក្រង​ជា​ក្រុម ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម WhatsApp មាន​ចំនួន​ជាង 200​នាក់ ក្រោម​ការផ្តួចផ្តើម​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បី​ធ្វើ​ការទំនាក់ទំនង​សួរសុខទុក្ខ​គ្នា ផ្តល់​កម្លាំងចិត្ត​ឲ្យ​គ្នា និង​ជួយ​គ្នា ទៅវិញទៅមក ជាពិសេស​គឺ​រួមគ្នា បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​កសាង​សមិទ្ធិផល​ក្នុង​សាលា​, ជូន​ដល់​អតីត លោកគ្រូ​អ្នកគ្រូ ក្នុងឱកាស​ជួបជុំគ្នា​ក៏ដូចជា​ពេល​ពួកគាត់​ជួប​ទុក្ខលំបាក និង​បរិច្ចាគ​ធនធាន​ជួយ​គ្រប់​មិត្តិ​ដែល​មាន​អាសន្ន ហើយ​ខ្វះ​លទ្ធភាព​ដោះស្រាយ រហូត​ក្លាយទៅជា វប្បធម៌ សាមគ្គីភាព​មួយ សម្រាប់​ក្រុម​ពួកគាត់ ក្នុង​ការរួបរួម យកចិត្តទុកដាក់​ជួយ​គ្នា​គ្រប់ពេល​មាន​ទុក្ខ​លំបាក និង​បង្កើតបាន​ជា ពាក្យស្លោក​ប្រចាំ​ក្រុម​មួយ​ថា “​សាមគ្គី មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក ” ៕

Filed in: ព័ត៌មានជាតិ