ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែនគោល លេខ ៨១៩ បាន​ដឹកនាំ កងកម្លាំង​នគរបាល​ក្នុង​អង្គភាព ចុះជួយ​ច្រូក​ស្រូវ​ជូន​ប្រជាពលរដ្ឋ ដោយ​មាន​ការណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ ចន្ទ ១​កើត ខែ មី​គ​សិរ ឆ្នាំជូត​ទោ ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ​អនុវត្ត​តាម​មតិ​ដឹកនាំ របស់លោក ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នៃ ស្នង ការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ព្រម​ដោយ​យោបល់​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការរង​ផែន​នគរបាល​ការពារ​ព្រំដែន​គោក លោក​វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែនគោល លេខ ៨១៩ បាន​ដឹកនាំ កងកម្លាំង​នគរបាល​ក្នុង​អង្គភាព ចុះជួយ​ច្រូក​កាត់​ប្រមូល​ផល​ស្រូវ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ភូមិ​តា​សែន ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក្នុងពេល​ដែល​គ្រួសារ ប្រជាពលរដ្ឋ​លោក មិន​មាន​លទ្ធភាព​ជួល​ម៉ាស៊ីន​ច្រូក​តាត់​ឬ​ជួល​កម្លាំង​ពលកម្ម​ក្នុងការ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​របស់​គាត់​បាន​ទាន់ ពេលវេលា​។​

​ថ្លែង​ដោយ​ក្តីរំភើប​រីករាយ គ្រួសារ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រែ បាន​កោតសរសើរ​ចំពោះ​ទឹកចិត្ត​ចូល រួម​ជួយ​ចែករំលែក​នូវ​ការលំបាក​របស់​គ្រួសា រ គាត់​ដែល​សកម្មភាព​បែប​នេះ មិនមែន​ជា​លើក​ទី​០១​ឬ​លើក​ដំបូង​នោះទេ ក៏ប៉ុន្តែ​សក ម្ម ភាព​របស់​កងកម្លាំង​នគរបាល​បាន​ចូលរួម​ជួយ​ចែករំលែក​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នៅ មូលដ្ឋាន​នៅ​គ្រប់ពេលវេលា ។​

​គ្រួសារ​ប្រជា ពលរដ្ឋ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​ចូលរួម​ចែករំលែក​នូវ​ការ​លំ បាក​នេះ​ពី​ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្ត​បា ត់ ដំបង លោក លោកស្រី​ស្នងការរង ពិសេស​កង កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក លេខ​៨១៩ ផ្ទាល់​តែម្តង​៕

Filed in: ព័ត៌មានជាតិ