ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​បែកធ្លាយ​! មេ​គយ ម៉ៅ ទ័​រ កំពុង​យកឈ្មោះ​ប្រតិភូ គុណ ញឹម អនុវត្ត​ផ្ទុយ​ពី​តួនាទី ភារកិច្ច ក្នុង​ជំនាញ​កៀប​ឈ្មួញ ទាញ​រក​ផលប្រយោជន៍​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷ ប្រភព​ថ្មីៗ​មន្ដ្រី​គយ​តូចតាច​បាន​បង្ហើប​ឲ្យដឹងថា ប្រេង​គេច​ពន្ធ ប្រេង​ម៉ាស៊ីន ហូរ​ចូល​តាម​ច្រកព្រំដែន មាន​ទាំង​តាម​ជើង​ទឹក ជើងគោក នៅតែមាន​អំពើ​រត់ពន្ធ តាមរយៈ​ការឃុបឃិត​គ្នា រវាង​ឈ្មួញ និង​ខាង​គយ​តាម​ព្រំដែន ច្រកទ្វារ​នោះ​ជាដើម គឺ​លោក​មេ​គយ​ឈ្មោះ ម៉ៅ ទ័​រ មាន​ឋានៈ ជា​ប្រធាន​ការិយាល័យ​បង្ការ និង​បង្ក្រាប​ផលិតផល​តេ​លសិលា នាយកដ្ឋាន​រដ្ឋាករ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មិនសូវ​ជា​យកចិត្តទុកដាក់​បង្ក្រាប​ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ទេ ដោយសារ​សកម្មភាព​ទាំងនោះ សុទ្ធតែជា​ឆ្នាំងបាយ​របស់​ខ្លួន​។​

​នេះ​ជា​ការលើកឡើង​ពី​ក្រុម​ឈ្មួញ​មួយចំនួន​ខឹងសម្បារ និង​មេ​គយ​រូបនេះ ថា​ចរិក​មាន​វប្បធម៌ «​គោះ​ទឹក​បង្អើល​ត្រី​» ចាប់​ក៏​ចាប់ ទាមទារ​ឱ្យ​បង់​ខែ​ក៏​ប្រឹង ពិសេស​មួយ​ម៉ាត់​ណា ក៏​យក​ឈ្មោះ លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​អំណាច ឥទ្ធិពល គ្របដណ្តប​ឈ្មួញ បំពេញ​បំណង​ទាញ​យក​ប្រភព​សេដ្ឋកិច្ច​សម្រាប់​បុគ្គល និង​ក្រុម​ខ្លួន​យ៉ាង​អនាធិបតេយ្យ ជ្រក​ក្រោម​រូបភាព​ប្រតិបត្តិការ បង្ក្រាប​រក​ចំណូល​បង់ពន្ធ​ជូន​រដ្ឋ​។​

​ប៉ុន្មាន​ថ្ងៃនេះ ទោះ​ជា​ក្រុម​លោក ម៉ៅ ទ័​រ ប្រធាន​ការិយាល័យ​បង្ការ និង​បង្ក្រាប​ផលិតផល​តេ​លសិលា នាយកដ្ឋាន​រដ្ឋាករ មិន​បង្ក្រាប​ការនាំ​ចូល​តាម​ព្រំដែន​ក៏​ដោយ នូវ​សកម្មភាព ប្រេង និង​ប្រេងម៉ាស៊ីន បែរ​ជា​ប្រើ​វិធានការ​មក​ចាំ​ចាប់​ការដឹក​ប្រេង​ម៉ា​សុីន ដែល​ឈ្មួញ​បាន​ដឹក​នៅក្នុង​រាជធានី​ភ្នំពេញ និង​ការ​សុីឈ្នួល​ដឹក​ទៅ​ឱ្យ​ម៉ូយ ក្នុង​ម្តង ១០​កេស ២០​កេស ឬ​៣​កេស ជា​យុទ្ធសាស្ត្រ​ទាញ​យក​នុយ​ធំ​ឱ្យបាន (​គឺ​ដាក់​ខែ​)..!​។​

​ឈ្មួញ​បាន​បញ្ជាក់ថា​៖ តាម​ឃ្លាំង​ធំៗ​មិន​ហ៊ាន​ទេ ដល់ពេល​មាន​ការដឹកចេញ​តាម​ឡានតូចៗ ក្នុង​រាជធានី​ភ្នំពេញ គឺ​លោក លោក ម៉ៅ ទ័​រ ដឹកនាំ​មន្ត្រី​របស់​ខ្លួន ពី​៤​ទៅ​៦​នាក់​ចុះ​ចាប់ ធ្វើ​កំណត់ហេតុ​បង្ខំ​ឱ្យ​តៃកុង​ឡាន​ផ្តិតមេដៃ ឱ្យ​ទទួលស្គាល់​ថា ជា​ទំនិញ​គ្មាន​ពន្ធ​នាំចូល ឬ​ដាក់​តែម​ពន្ធ​ក្លែងក្លាយ ក្នុង​កំណត់ហេតុ​បទ​ល្មើស​ច្បាប់​គយ​។​

​ឡាន​ជា​មធ្យោបាយ​ដើរ​ល្បាត​ចាប់​ឈ្មួញ​មិន​បាន​បង់​ខែ គឺ​ម៉ាក Corola ពណ៌​ទឹកប្រាក់​ស៊េរី​ឆ្នាំ​៩៧​។​

​ឈ្មួញ​រិៈគ​ន់ថា​៖ ប្រហែល​ទើប​ឡើង​មក​ថ្មី​អស់​ច្រើន ទើប​សម្រុក​ប្រើ​វិធាន​ចាប់​ក៏​ចាប់ ឱ្យ​បង់​ខែ​ក៏​បង់ ដោយឡែក តាម​ព្រំដែន​ហូរ​ចូល​ប្រេង​ប្រេងម៉ាស៊ីន រត់ពន្ធ​ម្តេច​មិន​បង្ក្រាប ដែល​មាន​ស្ថិតិ​យ៉ាង​ច្បាស់​ពី​មុខសញ្ញា​ឈ្មួញ​នោះ​ក្នុង​ដៃ​របស់​ខ្លួន ? ឈ្មួញ​បន្តថា​៖ ស្ថិត​ក្នុង​សម័យ​កូវី​ដ​-១៩ គួរ​ណាស់​មាន​កត្តា​យោគយល់​ឈ្មួញ​ខ្លះ​ផង ម្យ៉ាង​ទៀត​កុំ​យកឈ្មោះ​ប្រតិភូ​អគ្គនាយក​មក​ប្រើ​អី បើ​ខ្លួន​និង​បក្ខពួក​គិត​រឿង​ទាញយក​ផលប្រយោជន៍​បុគ្គល​នោះ​។​

​ពាក់ព័ន្ធ​ករណី​ឈ្មួញ​លើកឡើង​ខាងលើ អង្គភាព​យើង​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ ពី​លោក ម៉ៅ ទ័​រ ប្រធាន​ការិយាល័យ​បង្ការ និង​បង្ក្រាប​ផលិតផល​តេ​លសិលា នាយកដ្ឋាន​រដ្ឋាករ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ទទួល​ចូល​មាន​អ្នក​លើក​បញ្ជាក់​ថា​៖ «​គាត់​មិន​មែន​ជា ម៉ៅ ទ័​រ​»​។​

​ឈ្មួញ​បាន​បង្ហើប​ថា លោក ម៉ៅ ទ័​រ មិន​ត្រឹមតែ​យកឈ្មោះ​ប្រតិភូ គុណ ញឹម មក​ប្រើ​ទេ ថែម​ទាំង​បង្ហាញ​ពី​អំនួត​ថា ខ្លួន​មាន​បង​ជា​មនុស្ស​ស្និទ​បំផុត​ជា​មួយ​លោក​បណ្ឌិត គុណ ញឹម ហើយ​អមដំណើរ​ជាមួយ​ជាប្រចាំ​។ ករណី​នេះ​ក្នុង​ចេតនា​បន្លាច​ឈ្មួញ និង​ពង្រឹង​ឥទ្ធិពល​ខ្លួន ៕
​អង្គភាព​យើង​ទាក់ទង​ទៅ​អត់​អ្នក​លើក ៕ ដោយ សហការី​

Filed in: ព័ត៌មានជាតិ