ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន មន្ត្រីនគរបាល​នៅ​មូលដ្ឋាន​ពេល​ដែល​ទទួល​ព័ត៌មាន ពី​មហាជន​ភ្លាម ត្រូវ​ចាត់វិធានការ​ភ្លាមៗ​ដោយ​មិន​គឹ​ត​ពី​ពេល​វេលា​យប់ ថ្ងៃ​ឡើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ ព្រឹក​ថ្ងៃ ចន្ទ ១​កើត ខែ មី​គ​សិរ ឆ្នាំជូត​ទោ ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ​លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បា ត់ ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចាត់​បញ្ជូន​មន្ត្រីនគរបាល​ចំនួន​១០០​នាក់​ដែល​ទើប​បញ្ចប់​កម្មសិក្សា​ឱ្យទៅ​បម្រើ​ការងារ​នៅតាម​បណ្តា អ ធិ​ការដ្ឋាន​នគរបាល​ក្រុង ស្រុក ពិសេស​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ក្នុង​ខេត្ត​បាត់ដំបង ដែល​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ស្នងការរង នាយ​ការិយាល័យ​ជំនាញ អធិការ​នគរបាល​ក្រុង ស្រុក ។​
​មានប្រសាសន៍​ណែនាំ​ផ្តាំផ្ញើ​ដល់ ប្អូនៗ ក្មួយៗ ដែល​ជា​មន្ត្រី​នគរបាល​ទើប​បញ្ចប់​កម្មសិក្សា​និង​ត្រូវ​បាន​ចាត់​បញ្ជូន​ឱ្យទៅ​បំពេញ​ភារកិច្ច​នៅតាម​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក និង​អង្គ ភាព​ពាក់ព័ន្ធ​ផ្សេងទៀត នា​ឱកាស​នេះ​លោក ឧត្តមសេនីយ៍​ស្នងការ​បាន​មានប្រសាសន៍ ដូច ត ទៅ​៖
១-​មន្ត្រីនគរបាល​ទាំងអស់​ត្រូវ​គោរព​ឱ្យបាន​ខ្ជាប់ ខ្ជួន​នូវ​វិន័យ​លេខ​០០៦ របស់​កងកម្លាំង​នគរបាលជាតិ ក្នុងនោះ ការគោរព​និង​ទទួលខុសត្រូវ​ចំ ពោះ ភារកិច្ច​ដែល​ថ្នាក់​ដឹកនាំ​អង្គភាព​ចាត់តាំង​ឱ្យ​អនុវត្ត ព្រម​ដោយ​ការ​ស្លៀកពាក់​ឯកសណ្ឋាន​នគរ បាល​ត្រឹមត្រូវ​ស្រប​តាម​ការកំណត់​របស់​ក្រសួង​មហាផ្ទៃ​។​
២-​មន្ត្រីនគរបាល​ទាំងអស់​ត្រូវ​អនុវត្ត​តួនាទី​និង​ភារកិច្ច​ស្របតាម​ជំនាញ វិជ្ជាជីវៈ​និង​ស្របតាម ច្បាប់ ជា​ធរមាន ហើយ​ត្រូវមាន​សាមគ្គីភាព​ឱ្យបាន​ល្អ​ប្រសើរ​បំផុត ទាំង​ជាមួយ​កងកម្លាំង​នគរ បាល​ដូចគ្នា ជាមួយ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ ពិសេស​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ត្រូវ​ទទួល​និង​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា ភ្លាម ៗ​ជូន​ប្រជាពលរដ្ឋ​នៅពេលណា​ដែល យើង​ទទួលបាន​នូវ​សំណូមពរ​របស់​គាត់​ដោយ​មិន​គឹ​ត ពី​ពេលវេលា យប់ ថ្ងៃ​អ្វី​ឡើយ​។​

៣-​មន្ត្រីនគរបាល​ទាំងអស់​ត្រូវ​មាន​សកម្ម​ភាព​ឱ្យ​បាន​សកម្ម​ផុលផុស​បំផុត​ក្នុង​ការចូលរួម​ផ្សព្វ ផ្សាយ និង​អនុវត្ត នូវ​គោលនយោបាយ​ស្តីពី​ភូមិ ឃុំ​មាន​សុវត្ថិភាព ដោយ​ផ្តោត​លើ បញ្ហា​គ្រឿង ញៀន បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​ឆ្លងដែន ដោយ​ខុសច្បាប់ និង​សំខាន់​បញ្ហា​ទាក់ទង​នឹង​ការ បង្ការ​ខ្លួន​កុំឱ្យ​ឆ្លង​ជម្ងឺ​Covid-19​។​

​នៅ​ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ជម្រុញ​ឱ្យ​ការិយាល័យ​ជំនាញ និង​អធិការ​នគរ បាល ក្រុង ស្រុក ត្រូវខិតខំ​ដោះស្រាយ​និង​ចាត់ វិធានការ​ជាបន្ទាន់​ជូន​ប្រជាពលរដ្ឋ នៅពេលដែល គាត់​មាន​សំណូមពរ មកដល់ យើង​ពិសេស​ការបញ្ជូន​ព័ត៌មាន​តាមរយៈ​ទូរស័ព្ទ ឬ​តាមរយៈ បណ្តាញ​សង្គម ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ លោក​មាន​ទំនុកចិត្ត​និង​មាន​ជំនឿ​ជឿជាក់​ចំពោះ​កងកម្លាំង​នគរបាល​យើង​៕

Filed in: ព័ត៌មានជាតិ